PPIU-TAK, PIC-CS1 and IA-GDA/MAFF team visited the construction site of Rice and Rice Seed Storages on 11th May 2023, Takeo Province

[Khmer version as below]

Refer to group telegram shared on 11 May 2023 (គម្រោង CFAVC-PDAFF តាកែវ):

    

    លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់​ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយ​លោកអនុប្រធានក្រុមទីប្រឹក្សា លោកទីប្រឹក្សាគម្រោង CS1 មន្រ្តីអង្គភាពអនុវត្គគម្រោង GDA បានចុះពិនិត្យ និងបើកការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន បានចំនួន ៧សហគមន៍កសិកម្ម រួមមាន៖

១. សហគមន៍កសិកម្មទួលព្រះវិហា ឃុំបានកាន ស្រុកព្រៃកប្បាស

២. សហគមន៍កសិកម្មភូមិបឹងអមតៈ ឃុំជំរះពេន ស្រុកសំរោង

៣. សហគមន៍កសិកម្មកសិកម្មឧត្តមសុរិយា ឃុំឧត្តមសិរិយា ស្រុកត្រាំកក់

៤. សហគមន៍កសិកម្មសាមគ្គីមានជ័យផ្លូវលោក ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់

៥. សហគមន៍កសិកម្មសាមគ្គីខ្ពបស្វាយ ឃុំត្រពាំងក្រញូង ស្រុកត្រាំកក់

៦. សហគមន៍កសិកម្មដំរីរមៀល ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់

៧. សហគមន៍កសិកម្មសុខភាពយើង ឃុំតាភេម ស្រុកត្រាំកក់។

    

    ក្រុមការងារបានប្រជុំណែនាំតាមការដ្ឋាននមួយៗពីការកំណត់ទីតាំងសម្រាប់សង់ឃ្លាំង បច្ចេកទេសនិងសុវត្ថិភាពក្នុងការសាងសង់ និងការទុកដាក់សំភារៈសំណង់។