On 25th April 2023, the activity of CFAVC’s project implemented by PPIU-TK, The project staff they monitor the integrated farming system demonstration with AC member

On 25th April 2023, the activity of CFAVC’s project implemented by PPIU-TK, the project staff they inspected land preparation and provided techniques for growing vegetables and fish raising as part of integrated farming system demonstration with AC member.

 

[Khmer version as below]

Refer to group telegram shared on 25 April 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃអង្គារ ទី២៥ ខែមេសា ឆ្នាំ២០២៣ លោកស្រី កែប  សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាព អនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យមើលការរៀបចំដី និងផ្តល់បច្ចេកទេសដាំដុះបន្លែ និងចិញ្ចឹមត្រី ដល់កសិករ ឈ្មោះ ស៊ឹម ទីម ជាកសិករបង្ហាញប្រព័ន្ធកសិកម្មចម្រុះ នៅសហគមន៍កសិកម្មឧត្តមសុរិយា ដែលលទ្ធផល ទទួល បាន ដូច ខាងក្រោម ៖

- បានផ្តល់បច្ចេកទេសការរៀបចំភ្ជួររាស់ដី សំរាប់ស្រែបង្ហាញពូជ  

- បានភ្ជួររាស់ដីទំហំ ៣ ០០០ ម៉ែត្រការ៉េ សម្រាប់បង្ហាញពូជស្រូវចំប៉ីស៧០ លើកទី១ រួចរាល់

- បានផ្តល់បច្ចេកទេសបន្ថែមទាក់ទង  និងសារៈប្រយោជន៍នៃការរៀបចំដីដល់កសិករ

- ផ្តល់បច្ចេកទេសដាំដុះបន្លែធន់នឹងការប្រែប្រួលអាកាសធាតុ

- ផ្ដល់ បច្ចេកទេសដាំដំណាំបន្លែ  និងវិទ្យាសាស្ត្រការការពារសត្វល្អិត ព្រមទាំងការថែទាំនិងការគ្រប់គ្រងជីឡជីវឧស្ម័ន។