On 25th April 2023, activity of PPIU Officers, provided technical on Rice & Vegetable Farm Demonstrations as well as Biogas to AC’s members as project beneficiaries in Takeo Province.
[Khmer
version as below]
Refer
to group telegram shared on 25th April 2023, (គម្រោង CFAVC-PDAFF តាកែវ):
ថ្ងៃទី២៥
ខែមេសា ឆ្នាំ២០២៣ លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម
និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យមើលការរៀបចំដីសម្រាប់បង្ហាញពូជស្រូវចំប៉ីស៧០ និងបានពិនិត្យមើលការរៀបចំដីសម្រាប់ធ្វើបង្ហាញបច្ចេកទេសដាំដុះបន្លែ និងចិញ្ចឹមត្រី ដល់កសិករឈ្មោះ ស៊ឹម ទីម កសិករបង្ហាញប្រព័ន្ធកសិកម្មចម្រុះនៅសហគមន៍កសិកម្មឧត្តមសុរិយា
ដែលបានទទួលលទ្ធផលដូចខាងក្រោម៖
១. បានផ្តល់បច្ចេកទេសដាំដុះ
និងភ្ជួររាស់ លើកទី១ រួចរាល់ដីទំហំ ៣ ០០០ ម៉ែត្រការ៉េ សំរាប់ស្រែបង្ហាញ
ផលិតកម្មស្រូវពូជចំប៉ីស ៧០។
២. បានផ្តល់បច្ចេកទេសបន្ថែមដល់កសិករ
ទាក់ទងនិងសារៈប្រយោជន៍នៃការរៀបចំដី
៣. បានផ្តល់បច្ចេកទេសដាំដុះបន្លែដែលធន់នឹងការប្រែប្រួលអាកាសធាតុ
៤. បានផ្ដល់បច្ចេកទេសដាំដំណាំបន្លែ
និងវិធីសាស្ត្រការសត្វល្អិត
៥. និងបានផ្ដល់បច្ចេកទេសការថែទាំ និងការគ្រប់គ្រងជីឡជីវឧស្ម័នផងដែរ។