On 11th April 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of two Rice Storages Construction Sites for supporting to two ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 11 April 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្តតាកែវ និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះពិនិត្យសហគមន៍កសិកម្មចំនួន ២កន្លែង រួមមាន សហគមន៍កសិកម្មសាមគ្គីមានជ័យ ភូមិផ្លូវលោក ឃុំត្រពាំងក្រញូង និងសហគមន៍កសិកម្មខ្ពបស្វាយសាមគ្គី ភូមិខ្ពបស្វាយ ឃុំត្រពាំងក្រញូង  ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ដីចាក់ហើយរួចរាល់ និងឈូសឆាយបានស្មើល្អសំរាប់សាងសង់ឃ្លាំងស្រូវ

២. បានចុះពិនិត្យការបណ្តុះគ្រាប់ពូជស្ពៃក្រញ៉ាញ់សម្រាប់ដាំបន្លែលើធ្នើ ហើយបានកាយដីចាស់ចេញ និង

     ដាក់ដីថ្មីបញ្ចូល

៣. បានពិភាក្សាជាមួយប្រធានសហគមន៍អំពីការធ្វើបង្ហាញផលិតកម្មពូជពោត

៤. និងបានចុះពិនិត្យការភ្ជួរដាស់ដីស្រែសម្រាប់ធ្វើបង្ហាញផលិកម្មពូជស្រូវផ្ការំដួល