On 06th April 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of Rice Storages Construction Sites for supporting to two ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 06 April 2023 (គម្រោង CFAVC-PDAFF តាកែវ):


ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយមន្រ្តីអង្គភាពអនុវត្តគម្រោង GDA/MAFF បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជ និងស្រូវចំណីចំនួន ២កន្លែង (១. សហគមន៍កសិកម្មត្រពាំងស្រង៉ែ ស្ថិតនៅក្នុងឃុំអង្គតាសោម ស្រុកត្រាំកក់ និង ២. សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ស្ថិតនៅក្នុងឃុំត្រាំកក់ ស្រុកត្រាំកក់ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. ការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូពូជ ស្ថិតនៅក្នុងឃុំអង្គតាសោម បានសាងសង់រួចរាល់ប្រមាណ ៨៥%

២. និងការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីស្ថិតនៅក្នុងឃុំត្រាំកក់បានសាងសង់រួចរាល់ប្រមាណ៩០%។