On 28th March 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of Rice Storages Construction Sites for supporting to five ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 28th March 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោកស្រី ឃឹម រតនា មន្រ្តីការិយាល័ក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយវិស្វករគម្រោង CS1 បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន  និងស្រូវចំណីចំណុះ ១០០តោន ចំនួន ០៥កន្លែង (១. សហគមន៍កសិកម្មត្រពាំងស្រង៉ែ ២. សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ៣. សហគមន៍កសិកម្មកសិកម្មភូមិបីសាមគ្គី ៤. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក និង​ ៥. សហគមន៍កសិកម្មមរតករុងរឿង ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

១. ការដ្ឋានដំណើរការសាងសង់បានរួចរាល់ប្រហែល ៨៥-៩០%

២. បានផ្សាដែកដំបូលរួចរាល់

៣. ការដ្ឋានកំពុងបន្តដំណើរការបៀកថ្នាំជញ្ជាំងខាងក្នុង និងខាងក្រៅ

៤. ការដ្ឋានកំពុងដំណើរការរៀបចំសាងសង់បន្ទប់ទឹក នងបង្គន់ ផងដែរ។