On 23rd March 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of Rice Storages Construction Sites for supporting to two ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 23rd March 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និង និងលោក  ហន ឧត្តម  ជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន  និងឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន ហើយបានជួបពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មដើម្បីរៀបចំផែនការបន្តចំនួន  ០២សហគមន៍កសិកម្មបានទទួលលទ្ធផលដូចខាងក្រោម៖

១. សហគមន៍កសិកម្មកសិកម្មភូមិបីមានជ័យ

     ១.១. ការដ្ឋានឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន បានសាង់សង់ហើយរួចរាល់ប្រមាណ ៩៥%

     ១.២. បានដាក់ផ្ទាំងសូឡារួចរាល់ចំនួន ០៩ផ្ទាំង។

២. សហគមន៍កសិកម្មមរតករុងរឿង

     ២.១. ការដ្ឋានឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន បានកំពុងបៀកថ្នាំជញ្ជាំងខាងក្នុង និងខាងក្រៅ

      ២.២. កំពុងបន្តកាត់ដែក និងផ្សាដែកដំបូល

      ២.៣. បានកំពុងសាងសង់បន្ទប់ទឹក និងបង្គន់។

៣. បានពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្មទាំងពីរខាងលើ ដើម្បីត្រៀមរៀបចំផែនការបន្ត

      សម្រាប់បង្កើតក្រុមផលិតស្រូវពូជ និងស្រូវចំណីប្រចាំឆ្នាំ។