On 10th March 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of Rice Storages Construction Sites for supporting to two ACs in Takoe province
[Khmer version as below]
Refer to group telegram
shared on 10th March 2023 (គម្រោង CFAVC-PDAFF តាកែវ):
ថ្ងៃទី១០
ខែមីនា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត
និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានចុះពិនិត្យ
និងសម្របសម្រួលការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ ៥០តោន ចំនួនពីរកន្លែង និងបានពិភាក្សាពីករណីស្នើសុំការសាងសង់បន្ថែមតាមការចាំបាច់សម្រាប់ប្រើប្រាស់របស់សហគមន៍កសិកម្ម
និងពិនិត្យវឌ្ឍនភាពការសាងសង់ឃ្លាំងស្តុកស្រូវ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖
១.
សហគមន៍កសិកម្មស្វាយរន្ធអមតៈ ឃុំជំរះពេន ស្រុកសំរោង ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន៖
១.១. ការដ្ឋានបានបៀកថ្នាំជញ្ជាំងខាងក្នុង និងខាងក្រៅរួចរាល់
១.២. កំពុងបន្តកាត់ និងផ្សារដែកដំបូល
២.
សហគមន៍កសិកម្មសែនសុខទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ឃ្លាំងស្តុកស្រូវពូជចំណុះ
៥០តោន៖
២.១. ការដ្ឋានកំពុងបន្តរៀបឥដ្ឋជញ្ជាំង
២.២. កំពុងបន្តបូកជញ្ជាំងខាងក្នុង និងខាងក្រៅ
៣.
សហគមន៍កសិកម្មទាំង ០២ បានធ្វើគម្រោងស្នើសុំសាងសង់បន្ថែមដល់គម្រោងមានដូចជា៖
៣.១. សុំសាងសង់បន្ទប់ទឹក និងបង្គន់អនាម័យ
១ឈុត (២ន្ទប់)
៣.២. សុំសាងសង់អាងទឹកចំនួន ១ឈុត
៣.៣. ប្តូរពីទរទឹកខាងក្រោមទៅជាទរទឹកសម្រាប់ត្រង់យកទឹកភ្លៀងដើម្បីបញ្ចូលទៅក្នុងអាងទឹក។