On 2nd March 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the Progress of Rice Storages Construction Sites for supporting to ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 2nd March 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី ខែមីនា ឆ្នាំ២០២៣ មន្ត្រីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC រួមនឹងមន្រ្តីអនុវត្ត្តគម្រោង ខ.ផ.ភ និងលោកទីប្រឹក្សាគម្រោង CS1 បានរួមដំណើរ លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  និងជានាយកគម្រោង CFAVC បានចុះជួបប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម និងបានពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ បានចំនួន ០៦ឃ្លាំងស្តុកស្រូវ ក្នុងស្រុកចំនួនបីរួមមានៈស្រុកត្រាំកក់ ស្រុកសំរោង និងស្រុកបាទី។ គួអោយកត់សំគាល់ដែរថា៖ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានគាំទ្រឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ ចំនួន ៣៣ឃ្លាំង សម្រាប់គាំទ្រសហគមន៍កសិកម្មចំនួន ៣៣ ACs ក្នុងខេត្តតាកែវ ដោយឡែកស្ថានភាពវឌ្ឍនភាពការសាងសង់ឃ្លាំងចំនួន ០៥បានសាងសង់រួចរាល់  និងឃ្លាំងចំនួន ១៣ឃ្លាំង កំពុងបន្តការសាងសង់ក្នុងឆ្នាំ២០២៣ សម្រេចបានប្រមាណ ៦០-៧០%។