On 28th Feb 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the progress of Rice Storages Construction Sites for supporting to three ACs in Takoe province

[Khmer version as below]

Refer to group telegram shared on 28th Feb 2023 (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានរួមដំណើរជាមួយ លោកបណ្ឌិត សំ ឆោមសង្ហា អគ្គលេខាធិការរងនៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងជានាយកគម្រោង CFAVC ព្រមទាំងមានការចូលរួមពីមន្រ្តីភ្នាក់ងារអនុវត្តគម្រោងនៃ IA-GDA តំណាងក្រុមហ៊ុនសាងសង់ និងអ្នកពាក់ពន្ធ័ បានចុះជួបប្រជុំពិភាក្សាជាមួយគណៈកម្មាធិការសហគមន៍កសិកម្ម និងបានពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៣កន្លែង ក្នុងស្រុកកោះអណ្តែត និងគីរីវង់ ខេត្តតាកែវ រួមមាន៖

១. សហគមន៍កសិកម្មភូមិបីមានជ័យ (ឃ្លាំងស្រូវពូជ ចំណុះស្តុក ៥០តោន)

២. សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក (ឃ្លាំងស្រូវចំណី ចំណុះស្តុក ១០០តោន)

៣. សហគមន៍កសិកម្មភូមិបីសាមគ្គី (ឃ្លាំងស្រូវចំណី ចំណុះស្តុក ១០០តោន)

ដែលការដ្ឋានសាងសង់នៅតាមបណ្តាសហគមន៍កសិកម្មទាំងបីខាងលើ កំពុងដំណើរការដំឡើងដែកដំបូល និងបៀកថ្នាំជញ្ជាំង។