On 21St February 2023, the activity of PPIU Officers with CS2 team they conducted meeting on Biogas Plant, Vegetable Farm & Corn Demos FY23 with AC’s members in Takeo Province

[Khmer version as below]

Refer to group telegram shared on 21St February 2023, (គម្រោង CFAVC-PDAFF តាកែវ):


១. ថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន         (CFAVC) បានចូលរួមប្រជុំពិភាក្សាស្តីពីការៀបចំការធ្វើពិសោធន៍បង្ហាញដំណាំបន្លែលើធ្នើរបស់កសិករ និងការថែទាំឡជីវ           ឧស្ម័នអោយមានប្រសិទ្ធិភាព នៅសហគមន៍កសិកម្មឧត្តមសូរិយា ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដោយមានការសម្របសម្រួល       ដោយ ទីប្រឹក្សា CS2 និងមានការចូលរួមពីគណៈកម្មការសហគមន៍កសិកម្ម និងកសិករធ្វើបង្ហាញ សរុបមានចំនួន ១៩នាក់។

២. នៅថ្ងៃទី២១ ខែកុម្ភ: ឆ្នាំ២០២៣ ដដែល លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងជាមន្ត្រីអង្គភាព               អនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានសហការណ៍         ជាមួយទីប្រឹក្សា CS2 និងមន្ត្រីអង្គភាពអនុវត្តគម្រោង CARDI បាន ចុះពិនិត្យកសិករធ្វើបង្ហាញផលិតកម្មពូជពោតដំណើប        ស៊ីអឹម១ (CM1) បានចំនួន ០២បង្ហាញ ស្ថិតនៅភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ដែលទទួលបានលទ្ធផលដូចខាងក្រោម៖

       ២.១. ឈ្មោះ លោក សេង កំសត់ ជាកសិករបង្ហាញផលិតកម្មពូជពោត ដែលមានផ្ទៃដីចំនួន ៧ ០០០ម៉ែត្រការ៉េ។

       ២.២. ឈ្មោះ លោក ភឿន ដា ជាកសិករបង្ហាញផលិតកម្មពូជពោត ដែលមានផ្ទៃដីចំនួន១៥០០ម៉ែត្រការ៉េ។