On 20th February 2023, the activity of PPIU Officers, they identified two Rice Farm Demonstration for FY23 amongst AC’s members of project beneficiaries in Takeo Province.

[Khmer version as below]

Refer to group telegram shared on 20th February 2023, (គម្រោង CFAVC-PDAFF តាកែវ):

ថ្ងៃទី២០ ខែកុម្ភ: ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងលោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត និងជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះប្រជុំជាមួយគណៈកម្មការសហគមន៍កសិកម្ម ដើម្បីចុះជ្រើសរើសកសិករធ្វើបង្ហាញផលិតកម្មពូជស្រូវបានចំនួន ០២បង្ហាញ ដែលបានជ្រើសរើសកសិករមានឈ្មោះដូចខាងក្រោម៖

១. ឈ្មោះ លោក សុខ ចាន់ក្តឹប ជាកសិករបង្ហាញផលិតកម្មពូជស្រូវ ខា-១៦ ដែលមានផ្ទៃដីចំនួន ៣ ០០០

    ម៉ែត្រការ៉េ ស្ថិតនៅភូមិតាំងរាសី ឃុំព្រៃខ្លា ស្រុកកោះអណ្តែត។

២. ឈ្មោះ លោក ពិន ពោន ជាកសិករបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល ដែលមានផ្ទៃដីចំនួន ២ ៥០០

     ម៉ែត្រការ៉េ ស្ថិតនៅភូមិក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។