On 16th February 2023, the activity of PPIU Officers, they identified 3 Rice Farm Demo & 2 Corn Farm Demo for FY23 amongst AC’s members of the project beneficiaries in TK Province

[Khmer version as below]

Refer to group telegram shared on 16th February 2023, (គម្រោង CFAVC-PDAFF តាកែវ):


ថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៣ មន្ត្រីអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួនបួននាក់/ស្រីពីរនាក់ បានចុះប្រជុំជាមួយគណៈកម្មការសហគមន៍កសិកម្ម ចុះជ្រើសរើសកសិករធ្វើបង្ហាញផលិតកម្ម ដំណាំស្រូវ និងពូជពោតស (CM1) សរុបបានចំនួន ៥បង្ហាញ  ក្នុងនោះ ធ្វើបង្ហាញផលិតកម្មពូជពោតស (CM1) មានចំនួន ០២បង្ហាញ  និងផលិតកម្មស្រូវពូជ មានចំនួន ០៣បង្ហាញ ជាលទ្ធផលបានជ្រើសរើសកសិករដែលមានឈ្មោះដូចខាងក្រោម៖

១. កសិករឈ្មោះ លោក គង់  ស៊ី វត្ថា ជាកសិករបង្ហាញពោតស (CM1) មានផ្ទៃដីចំនួន ៥ ០០០ម៉ែត្រការ៉េ

    ស្ថិតនៅភូមិវត្តភ្នំ ឃុំកំពែង ស្រុកគិរីវង់។

២. កសិករឈ្មោះ លោក យឹម ខុន ជាកសិករបង្ហាញពោតស (CM1) មានផ្ទៃដីចំនួន ៥ ០០០ម៉ែត្រការ៉េ

     ស្ថិតនៅភូមិអាងខ្ចៅ ឃុំកំពែង ស្រុកគិរីវង់។

៣. កសិករឈ្មោះ លោកស្រី ស៊ឹម ទីម ជាកសិករបង្ហាញផលិតកម្មពូជស្រូវ ចំប៉ីស៧០ មានផ្ទៃដីចំនួន

      ២ ៨០០ម៉ែត្រការ៉េ  ស្ថិតនៅភូមិត្រពាំងថ្លាន់ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់។

៤. កសិករឈ្មោះ លោកស្រី អ៊ូ មុំ ជាកសិករបង្ហាញផលិតកម្មពូជស្រូវផ្ការំដួល មានផ្ទៃដីចំនួន ៣ ០០០

     ម៉ែត្រការ៉េ ស្ថិតនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។

៥. កសិករឈ្មោះ លោកស្រី សាំង ថន ជាកសិករបង្ហាញផលិតកម្មពូជស្រូវខា១៦ មានផ្ទៃដីចំនួន ៣ ០០០

     ម៉ែត្រការ៉េ ស្ថិតនៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់។