On 10th Feb 2023, PPIU-TK, CS1, authority and agricultural officers they accompanied H.E Secretary of State and Chairman of PSC to monitor the project progress in Takeo Province

[Khmer version as below]

Refer to group telegram shared on 10th February 2023, (គម្រោង CFAVC-PDAFF តាកែវ):


ថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៣ សកម្មភាពការងារមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) រួមនឹងលោកទីប្រឹក្សាបច្ចេកទេស CS1 អាជ្ញាធរមូលដ្ឋាន លោកប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក បានអមដំណើរ ឯកឧត្តម ចាន់ ចេស្តា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានគណកម្មាធិការដឹកនាំគម្រោង CFAVC ចុះពិនិត្យវឌ្ឍនភាពការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន នៅឃុំព្រៃរំដេង ស្រុកគីរីវង់។ សូមបញ្ជាក់ថា៖ គម្រោងគ្រោងស្តារប្រឡាយចំនួន ០២ខ្សែ គ្របដណ្តប់លើឃុំចំនួន ០៤ រួមមានឃុំព្រៃរំដេង ឃុំតាអូរ ឃុំភ្នំដិន និងឃុំគីរីចុងកោះ ដែលបានបញ្ចប់ការសិក្សាលទ្ធភាពគម្រោង និងគ្រោងអនុវត្តក្នុងឆ្នាំ២០២៣។  បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការ បានចុះពិនិត្យការងារបង្កបង្កើនផលស្រូវប្រាំង ក្នុងឃុំព្រៃរំដេងផងដែរ។