On 9th Jan 2023, the activity of CFAVC’s project implemented by PPIU-TK, they inspected the progress of the three construction sites of Rice Storages for supporting to three ACs in Takoe

[Khmer version as below]

Refer to group telegram shared on 09 January 2023 (គម្រោង CFAVC-PDAFF តាកែវ):


ថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៣កន្លែងទទួលលទ្ធផលដូចខាងក្រោម៖

1.    សហគមន៍កសិកម្មស្វាយរន្ធអមតៈ  ស្រុកសំរោង៖

1.1. ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន និងខឿនជុំវិញឃ្លាំង។

2.    សហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ស្រុកកោះអណ្តែត៖

2.1. ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្រូវចំណីចំណុះ ១០០តោន  និងខឿនជុំវិញឃ្លាំង។

3.    សហគមន៍កសិកម្មភូមិបីសាមគ្គី ស្រុកកោះអណ្តែត៖

3.1. ការដ្ឋានបានចាក់បេតុងក្រាលសាបប្លង់សេបាតឃ្លាំងស្តុកស្រូវចំណីចំណុះ ១០០តោន និងខឿនជុំវិញឃ្លាំង។