On 30 Dec 2022, the two activities of CFAVC’s project implemented by PPIU-TK, they conducted one training on SRP and one training on CSA to AC’s members in Takeo Province
[Khmer version as below]
Refer to group telegram
shared on 30 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I.
មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួន ០៣នាក់/ស្រី ០១នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព
(SRP) ព្រឹត្តការណ៍ទី៧ ក្រុមទី ០១ ចំនួន ០៣ប្រជុំ នៅសហគមន៍កសិកម្មភូមិបី
មានជ័យ ស្រុកគីរីវង់ សហគមន៍កសិកម្មត្រពាំងចក ស្រុកត្រាំកក់ និងសហគមន៍កសិកម្មពន្លឺកសិករ
ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន ៩០នាក់/ស្រី ៥៨នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបករណ៍ប្រមូលផល
2.3. បច្ចេកទេសហាលសម្ងួត
2.4. វាស់ស្ទង់ទិន្នផល
2.5. ការដឹកជញ្ជូន
2.6. ចំបើងស្រូវ
2.7. ជញ្រ្ជាំងស្រូវ
3.
សិទ្ធការងារ (សិទ្ធការងារក្នុងផលិតកម្ម
SRP កសិករត្រូវ)៖
3.1. ដឹងពីគ្រោះថ្នាក់ការងារ
3.2. ដឹងពីការងារដោយបង្ខំ
3.3. ដឹងពីរើសអើងការងារ
3.4. ដឹងពីសេរីភាពសហគមន៍កសិកម្ម
3.5. ដឹងពីប្រាក់ឈ្នួល/ប្រាក់កម្រៃ។
II.
ពេលរសៀល លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មបានបន្តចុះពិនិត្យការដ្ឋានសាងសង់ស្តុកស្រូវចំណី
និងស្រូវពូជចំនួន ០២កន្លែង ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
1.
សហគមន៍កសិកម្មសាមគ្គីត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់៖ ការដ្ឋានបានចាក់បេតុងក្រវ៉ាត់ធ្នឹមបាតក្រោមរួចរាល់។
2. សហគមន៍កសិកម្មត្រពាំងស្រង៉ែ ឃុំអង្គតាសោម
ស្រុកត្រាំកក់៖ ការដ្ឋានបានតម្លើងដែកសសររួចរាល់
III.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួន ០៣នាក់/ស្រី ០១នាក់ បានចុះបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ទី០៧ ចំនួន ០៣ប្រជុំ នៅសហគមន៍កសិកម្មភូមិ បីសាមគ្គី សហគមន៍កសិកម្មឧត្ដមសុរិយា និងសហគមន៍កសិកម្មស្ដុកស្ដម្ភ។
ដែលមានអ្នកចូលរួម សរុបចំនួន ៩០នាក់/ស្រី ៣៧នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
1.1. អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
1.2. សិទ្ធនិងកាតព្វកិច្ចភាគីពាក់ព័ន្ធ
1.3. ស្វែងយល់ដៃគូអាជីវកម្ម និងស្ថាប័នគាំទ្រ
2. ការកត់ត្រាលើចំណូលចំណាយ
2.1. ស្វែងយល់ពីសារៈសំខាន់នៃការកត់ត្រា
2.2. របៀបការបំពេញនៅក្នុងសៀវភៅកត់ត្រា។