On 28 December 2022, the three activities of CFAVC’s project implemented by PPIU-TK, they two trainings on SRP and one training on CSA to AC’s members in Takeo Province
[Khmer version as below]
Refer to group telegram shared on 28 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I. មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួន ០២នាក់ បានបង្រៀនវគ្គបណ្តុះបណ្តាលស្តីពី ផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP) ព្រឹត្តការណ៍ទី៧ ក្រុមទី១ ចំនួន ០២ប្រជុំ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក និងសហគមន៍កសិកម្មលំពង់សាមគ្គី។ អ្នកចូលរួមសរុបចំនួន ៦០នាក់/ស្រី ៣៥នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបករណ៍ប្រមូលផល
2.3. បច្ចេកទេសហាលសម្ងួត
2.4. វាស់ស្ទង់ទិន្នផល
2.5. ការដឹកជញ្ជូន
2.6. ចំបើងស្រូវ
2.7. ជញ្រ្ជាំងស្រូវ
3.
សិទ្ធការងារ (សិទ្ធការងារក្នុងផលិតកម្ម
SRP កសិករត្រូវ)៖
3.1. ដឹងពីគ្រោះថ្នាក់ការងារ
3.2. ដឹងពីការងារដោយបង្ខំ
3.3. ដឹងពីរើសអើងការងារ
3.4. ដឹងពីសេរីភាពសហគមន៍កសិកម្ម
3.5. ដឹងពីប្រាក់ឈ្នួល/ប្រាក់កម្រៃ។
II.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ចំនួន ០៤នាក់/ស្រី ០២នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ
(CSA) ព្រឹត្តិការណ៍ទី ០៧
ចំនួន ០៣ប្រជុំ នៅសហគមន៍កសិកម្មលំពង់សាមគ្គី សហគមន៍កសិកម្មបក្សីរីករាយ និងសហគមន៍កសិកម្មត្រពាំងក្រញូង។
មានអ្នកចូលរួមសរុបចំនួន ៩០នាក់/ស្រី ៦៣នាក់។
ដែលមានប្រធានបទដូចខាងក្រោម៖
1. ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
1.1. អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
1.2. សិទ្ធ និងកាតព្វកិច្ច ភាគីពាក់ព័ន្ធ
1.3. ស្វែងយល់ដៃគូអាជីវកម្ម និងស្ថាប័នគាំទ្រ
2. ការកត់ត្រាលើចំណូលចំណាយ
2.1. អ្វីជាសារៈសំខាន់នៃការកត់ត្រា
2.2. -ការបំពេញក្នុងសៀវភៅកត់ត្រា។
III.
លោកស្រី ឃឹម រតនា
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្ត
គម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៥ នៅសហគមន៍កសិកម្មស្វាយរន្ធអមតៈ។ អ្នកចូលរួមសរុបមានចំនួន ៣០នាក់/ស្រី
១៣នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបករណ៍ប្រមូលផល
2.3. ពេលវេលាហាលសម្ងួត
2.4. បច្ចេកទេសសម្ងួត
2.5. ការទុកដាក់ស្រូវ
2.6. ជញ្ជាំងស្រូវ
2.7. ចំបើងស្រូវ។