On 27 December 2022, the four activities of CFAVC’s project implemented by PPIU-TK, they organized a plot of farmland for Maize seed production Demo, 2 trainings on SRP & 2 training on CSA
[Khmer version as below]
Refer to group telegram
shared on 27 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC)
បានចុះពិនិត្យការធ្វើបង្ហាញផលិតកម្មពូជពោតដំណើបរបស់កសិករ ឈ្មោះ សេង
កំសត់ ភេទប្រុស មានផ្ទៃដីចំនួន ៧
០០០ម៉ែត្រការ៉េ នៅភូមិរលៀក ឃុំតាអូរ ស្រុកគិរីវង់ ដោយមានអ្នកចូលរួមដាំចំនួន ៧នាក់/ស្រី ០២នាក់។
II.
ពេលរសៀល លោក សោ សារឿង បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព
(SRP) ព្រឹត្តការណ៍ទី៧ ក្រុម ០២ នៅភូមិដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។
អ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបករណ៍ប្រមូលផល
2.3. បច្ចេកទេសហាលសម្ងួត
2.4. វាស់ស្ទង់ទិន្នផល
2.5. ការដឹកជញ្ជូន
2.6. ចំបើងស្រូវ
2.7. ជញ្រ្ជាំងស្រូវ
3. សិទ្ធការងារ
3.1. សិទ្ធការងារក្នុងផលិតកម្ម SRP
3.2. ដឹងពីលកម្មកុមារ
3.3. ដឹងគ្រោះថ្នាក់ការងារ
3.4. ដឹងពីពលកម្មដោយបង្ខំ
3.5. ដឹងពីរើសអើងការងារ
3.6. ដឹងពីសេរីភាពសហគមន៍កសិកម្ម
3.7. ដឹងពីប្រាក់ឈ្នួល ប្រាក់កម្រៃ។
III.
មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) ចំនួន ០៤នាក់/ស្រី ០៣នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ទី ០៧ ចំនួន ០៣ ប្រជុំនៅសហគមន៍កសិកម្មកំពែង
សុខសែនសំបូរ សហគមន៍កសិកម្មសាមគ្គីត្រពាំងក្រឡាញ់ និងសហគមន៍កសិកម្ម ជើងគួនជោគជ័យ ដោយមានអ្នក ចូលរួមសរុបចំនួន ៩០នាក់/ស្រី
៥៤នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. ការអនុវត្តផលិតកម្មកសិកម្មតាមកិច្ចសន្យា
1.1. អត្ថប្រយោជន៍នៃកិច្ចសន្យាកសិកម្ម
1.2. សិទ្ធ និងកាតព្វកិច្ចភាគីពាក់ព័ន្ធ
1.3. ស្វែងយល់ពីដៃគូអាជីវកម្ម និងស្ថាប័នគាំទ្រ
2. ការកត់ត្រាលើចំណូល ចំណាយ
2.1. អ្វីជាសារៈសំខាន់នៃការកត់ត្រា
2.2. ការបំពេញក្នុងសៀវភៅកត់ត្រា។
IV.
លោក យូ ងនស៊ាង
មន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៏កសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព
(SRP) ក្រុម១ ព្រឹត្តការណ៏ទី ៧ នៅសហគមន៍កសិកម្មពន្លឺកសិករ ក្នុងភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៦នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀន
2. បច្ចេកទេសមុនពេលប្រមូលផល
2.1. អាយុកាលស្រូវ
2.2. ពិនិត្យកួរ និងគ្រាប់ស្រូវ
2.3. ការបង្ហូរទឹកចេញពីស្រែ
2.4. ពិភាក្សាការសម្អាតឧបករណ៍ច្រូត
3. បច្ចេកទេសក្រោយពេលប្រមូលផល
3.1. ការសម្ងួត
3.2. វិធីសាស្រ្តសម្អាត
3.3. ការទុកដាក់ស្រូវចំណី និងពូជ
3.4. គុណប្រយោជន៍ជញ្ជ្រាំង និងចំប៉ើង។
V.
លោក សុខ រេត ជាមន្ត្រីការិយាល័យកសិឧស្សាហកម្មនិងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC)បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ថ្ងៃទី៤ នៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ
នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២៧នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការគ្រប់គ្រងសារធាត្តចិញ្ចឹម
2.1. តួនាទី N P K លើដំណាំស្រូវ
2.2. ការដាំដំណាំគម្របដី
2.3. ការប្រើប្រាស់ជីគីមី និងជីកំប៉ុស្តិ៍ ឡជីវឧស្ម័ន
(ពេលវេលា បរិមាណ របៀបដាក់)
2.4. វិធីធ្វើកំប៉ុស្តិ៍សំខាន់ៗ។