On 26 Dec 2022, five activities of CFAVC’s project implemented by PPIU-TK, conducted two trainings SRP and two CSA to AC’s members as well as inspected two rice storages construction

[Khmer version as below]

Refer to group telegram shared on 26 December 2022 (គម្រោង CFAVC-PDAFF តាកែវ):


I.        លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម​ និងេជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ ខេត្ត​តាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP)​ ថ្ងៃទី៥ ក្រុម១ ភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់។ ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២៥នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនពីសប្តាហ៍មុន

2.    សុខភាព និងសុវត្ថិភាពតាមស្ដង់ដារ SRP

3.    តើអ្វីទៅជាថ្នាំកសិកម្ម? មានប៉ុន្មានប្រភេទ? (ទឹក, ម្សៅ និងគ្រាប់)

4.    ត្រូវដឹងពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម

4.1. កំរិតប្រើ, ប្រភេទថ្នាំកសិកម្ម, ធាតុសកម្ម និងរបៀបប្រើ

5.    វិធានការណ៍ការពារនិងសង្គ្រោះ (សំភារៈការពារ និងរបៀបសង្រ្គោះ)។

II.        ពេលរសៀល លោក សោ សារឿង បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០២កន្លែង ដែលមានលទ្ធផលដូចខាងក្រោម៖

1.    សហគមន៍កសិកម្មមរតករុងរឿង ស្ថិតនៅភូមិល្វេថ្មី ឃុំប្រាំបីមុំ ស្រុកទ្រាំង ឃ្លាំងស្តុកស្រូវចំណី ចំណុះ ១០០តោន (ការដ្ឋានបានចាក់បេតុងសរសររួចរាល់)

2.    សហគមន៍កសិកម្មភូមិបីមានជ័យ ស្ថិតនៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ឃ្លាំងស្តុកស្រូវពូជចំណុះ ៥០តោន (ការដ្ឋានកំពុងដំណើរការរៀបឥដ្ឋជញ្ជាំង)

III.        លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយ និងលោកស្រី ផន បុល មន្ត្រីការិយាលយ័ផ្សព្វផ្សាយ និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកប ដោយនិរន្តភាព (SRP) ថ្ងៃទី៦ នៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួ​ន ៣០នាក់/ស្រី ១៦នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    សុខភាព និងសុវត្ថិភាព

2.1. ការណែនាំសុវត្ថិភាព

2.2. ឧបករណ៍ និងសម្ភារៈ

2.3. ការបណ្តុះបណ្តាលពីការប្រើប្រាស់ថ្នាំពុល

2.4. ឧបករណ៍ការពារខ្លួន

2.5. ការបោកគក់ និងផ្លាស់ប្តូរ

2.6. បំរាមអ្នកប្រើប្រាស់ថ្នាំ

2.7. ពេលវេលាចូលស្រែ

2.8. ការទុកដាក់ថ្នាំពុល

2.9. ការបោះចោលថ្នាំពុលកសិកម្ម។

IV.        លោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាល និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC)​ បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ថ្ងៃទី៣ នៅភូមិពញ្ញាឮ  ឃុំ ប្រាំបីមុំ ស្រុកទ្រាំង ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៧នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    បង្ហាញពីបច្ចេកទេសរៀបចំដី

2.1. សារ:ប្រយោជន៍នៃការរៀបចំដី

2.2. ការកៀរពង្រាបដី(ដោយគោយន្ត និងឡាស៊ែ)

2.3. របៀបភ្ជួរ

3.    ការរគ្រប់គ្រងទឹក

3.1. សារៈប្រយោជន៍ និងតួនាទីទឹកលើដំណាំស្រូវ

3.2. ការគ្រប់គ្រងនឹងប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ(ពន្លិច បង្គោក)

3.3. ការបាត់បង់ទឹក។

V.        លោក យូ ងនស៊ាង មន្រ្តីការិយាល័យសហគមន៏កសិកម្ម និងលោក ញ៉ិប សុខុម មន្ត្រីការិយាល័យនីតិកម្មកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ (CSA) ព្រឹត្តការណ៍ទី៥ នៅភូមិត្រពាំងស្ដុក ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀន

2.    ចុះបញ្ជីវត្តមានកសិករ

3.    ការគ្រប់គ្រងសមាសធាតុចង្រៃ

3.1. សត្វល្អិត លើដំណាំស្រូវ

3.2. ស្មៅចង្រៃលើដំណាំស្រូវ

3.3. ជំងឺសំខាន់ៗលើដំណាំស្រូវ។