On 24th December 2022, the three activities of CFAVC’s project implemented by PPIU-TK, they conducted one training on SRP and two training on CSA to AC’s members in Takeo Province
[Khmer version as below]
Refer to group telegram
shared on 24 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មនិងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៥ ក្រុមទី២ នៅភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់។ មានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៥នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1.
រំលឹកមេរៀនពីសប្តាហ៍មុន
2.
សុខភាព និងសុវត្ថិភាព តាមស្ដង់ដារ SRP
3.
តើអ្វីទៅជាថ្នាំកសិកម្ម? វាមានប៉ុន្មានប្រភេទ? (ទឹក, ម្សៅ និងគ្រាប់)
4.
ត្រូវដឹងពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម
4.1. កំរិតប្រើ,ប្រភេទថ្នាំកសិកម្ម,
ធាតុសកម្ម និងរបៀបប្រើ
5.
វិធានការណ៍ការពារ និងសង្រ្គោះ (សំភារៈការពារ
និងរបៀបសង្រ្គោះ)។
II.
មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) ចំនួន ០២នាក់ ស្រី ០២នាក់ បានបណ្តុះបណ្តាលការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ
(CSA) ព្រឹត្តិការទី៦ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម
ស្រុកត្រាំកក់។ មានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២៥នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1.
រឹលឹកមេរៀនសប្តាហ៍មុន
2.
បច្ចេកទេសប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ពិនិត្យលក្ខណៈផ្លែគ្រាប់
2.3. ឧបករណ៏ប្រមូលផល
2.4. ស្ទង់ទិន្នផល
2.5. ការដឹកជញ្ជូន
2.6. ការហាលសំងួត និងការទុកដាក់ស្រូវពូជនិងស្រូវចំណី។
III.
លោក សុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្ម
និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ
(CSA) ថ្ងៃទី៣ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស។ មានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ២៧នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1.
រំលឹកមេរៀនសប្តាហ៍មុន
2.
បង្ហាញពីបច្ចេកទេសរៀបចំដី
2.1. សារ:ប្រយោជន៍នៃការរៀបចំដី
2.2. ការកៀរពង្រាបដី
(ដោយគោយន្ត និងឡាស៊ែ)
2.3. របៀបភ្ជួរ
3.
ការរគ្រប់គ្រងទឹក
3.1. សារៈប្រយោជន៍
និងតួនាទីទឹកលើដំណាំស្រូវ
3.2. ការគ្រប់គ្រង
និងប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ (ការពន្លិច និងការបង្គោក)
3.3. ការបាត់បង់ទឹក។