On 23rd December 2022, the four activities of CFAVC’s project implemented by PPIU-TK, they conducted three trainings on SRP and one training on CSA to AC’s members in Takeo Province
[Khmer version as below]
Refer to group telegram
shared on 23 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I.
លោក សោ សារឿង
ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត និងជាមន្រ្តីអង្គភាពអនុវត្តគម្រោខេត្ដតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៥ ក្រុម១ ភូមិបេង ឃុំក្រពុំឈូក
ស្រុកកោះអណ្តែត ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនពីសប្តាហ៍មុន
2. សុខភាព និងសុវត្ថិភាពតាមស្ដង់ដារ SRP
3. តើអ្វីទៅជាថ្នាំកសិកម្ម?មានប៉ុន្មានប្រភេទ? (ទឹក, ម្សៅ និងគ្រាប់)
4. ត្រូវដឹងពីរបៀបប្រើប្រាស់ថ្នាំកសិកម្ម
4.1. កំរិតប្រើ,ប្រភេទថ្នាំកសិកម្ម, ធាតុសកម្មនិងរបៀបប្រើ
5. វិធានការណ៍ការពារ និងសង្រ្គោះ (សំភារៈការពារ និងរបៀបសង្រ្គោះ)។
II.
លោក យូ ងនស៊ាង មន្រ្តីការិយាល័យសហគមន៍កសិកម្ម
និងលោក ញ៉ិប សុខុម មន្ត្រីការិយាល័យនីតិកម្មកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)
ក្រុមទី២ ថ្ងៃទី៤
នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀន
2. ចុះបញ្ជីវត្តមានកសិករ
3. ពិភាក្សាខ្លឹមសារប្រព័ន្ធក្សេត្របរិស្ថានដំណាំស្រូវ
4. ការគ្រប់គ្រងសមាសភាពចង្រៃ
5. ប្រភេទស្មៅ និងលក្ខខណ្ឌរូបនីមួយៗ។
III.
លោកស្រី ឃឹម រតនា
មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្ត
គម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៦ នៅភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស ដោយមានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ២៧នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. សុខភាព និងសុវត្ថិភាព
2.1. ការណែនាំសុវត្ថិភាព
2.2. ឧបករណ៍ និងសម្ភារៈ
2.3. ការបណ្តុះបណ្តាលពីការប្រើប្រាស់ថ្នាំពុល
2.4. ឧបករណ៍ការពារខ្លួន
2.5. ការបោកគក់ និងផ្លាស់ប្តូរ
2.6. បំរាមអ្នកប្រើប្រាស់ថ្នាំ
2.7. ពេលវេលាចូលស្រែ
2.8. ការទុកដាក់ថ្នាំពុល
2.9. ការបោះចោលថ្នាំពុលកសិកម្ម។
IV.
លោក សុខ រេត
មន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ
(CSA) ថ្ងៃទី៥ នៅភូមិជើងគួន ឃុំជើងគួន ស្រុកសំរោង
ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២២នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការគ្រប់គ្រងសមាសភាពចង្រៃ
2.1. សត្វល្អិតលើដំណាំស្រូវ
2.2. ចង្រៃលើដំណាំស្រូវ
2.3. ជំងឺសំខាន់ៗលើដំណាំស្រូវ
2.4. វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ
2.5. ថ្នាំកសិកម្ម។