On 22nd December 2022, the four activities of CFAVC’s project implemented by PPIU-TK, they conducted two trainings on SRP and one training on CSA to AC’s members in Takeo Province
[Khmer version as below]
Refer to group telegram shared on 22 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
I.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្ត
និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)
ព្រឹត្តការណ៍ទី៦ នៅភូមិក្រាំងស្បែក ឃុំប្រាំបីមុំ ស្រុកទ្រាំង
ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ២៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការប្រមូលផលនិងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបករណ៍ប្រមូលផល
2.3. បច្ចេកទេសហាលសម្ងួត
2.4. វាស់ស្ទង់ទិន្នផល
2.5. ការដឹកជញ្ជូន
2.6. ចំបើងស្រូវ
2.7. ជញ្រ្ជាំងស្រូវ។
II.
ពេលរសៀលបានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណីចំណុះ
១០០តោន នៅសហគមន៍កសិកម្មមរតករុងរឿង ក្នុងភូមិល្វេថ្មី
ឃុំប្រាំបីមុំ ស្រុកទ្រាំងខេត្តតាកែវ ទទួលបានលទ្ធផលដូចខាងក្រោម៖
1. បានកំពុងដំឡើងពុម្ពសរសរចំនួន៧
2. បានកំពុងរៀបឥដ្ឋខឿនជុំវិញនិងចាក់ដីបំពេញ
3. ដឹកសំភារៈសំណង់ចូលបន្ថែម
III.
លោកស្រី កែប សុកន
អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល
ជាមន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ
(PPIU-TK) នៃគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានបណ្តុះបណ្តាលការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ (CSA)
ព្រឹត្តិការទី៦ នៅភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុបចំនួន
៣០នាក់/ស្រី ១៥នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. បច្ចេកទេសប្រមូលផលនិងក្រោយប្រមូលផល
3.1. ពេលវេលាប្រមូលផល
3.2. ពិនិត្យលក្ខណៈផ្លែគ្រាប់
3.3. ឧបករណ៏ប្រមូលផល
3.4. ស្ទង់ទិន្នផល
3.5. ការដឹកជញ្ជូន
3.6. ការហាលសំងួត
ការទុកដាក់ស្រូវពូជ និងស្រូវចំណី។
IV.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៏កសិកម្ម
និងលោក ញ៉ិប សុខុម មន្ត្រីការិយាល័យនីតិកម្មកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងខេត្តតាកែវ
(PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តរភាព (SRP)
ព្រឹត្តការណ៏ទី៥ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី
ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់ស្រី/១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ចុះវត្តមានកសិករ
3. ការប្រមូលផលនិងក្រោយប្រមូលផល
3.1. ពេលវេលាប្រមូលផល
3.2. បច្ចេកទេសហាលសម្ងួត។