On 20th December 2022, Activity of CFAVC’s project implemented by PPIU-TK, they conducted monitoring the progress of six rice storages construction for supporting to six ACs in Takeo Province

[Khmer version as below]

Refer to group telegram shared on 20 December 2022 (គម្រោង CFAVC-PDAFF តាកែវ):


លោក សោសារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម  ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានរួមដំណើរជាមួយទីប្រឹក្សា CS1 និងមន្រ្តីអង្គភាពអនុវត្តន៍គម្រោង GDA/MAFF បានចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៦កន្លែង ដោយទទួលលទ្ធផលវឌ្ឍនភាព ដូចខាងក្រោម៖

1.   សហគមន៍កសិកម្មសាមគ្គីលំពង់ឃុំលំពង់ ស្រុកបាទី​ (កំពុងចងដែកសរសរត្រៀមដំឡើងនិងរៀបឥដ្ឋខឿនជុំវិញ)

2.   សហគមន៍លសិកម្មសែនសុខទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី (បានចងដែកសរសរត្រៀមដំឡើងនិងរៀបឥដ្ឋខឿនជុំវិញ)

3.   សហគមន៍កសិកម្មស្វារន្ធអមតះឃុំជំរះពេន ស្រុកសំរោង​ (ការដ្ឋានបានកំពុងចាក់បេតុងសរសរ)

4.   សហគមន៍កសិកម្មពន្លឺកសិករ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង​ (ការដ្ឋានបានកំពុងចាក់បេតុងសរសរ)

5.   សហគមន៍កសិកម្មត្រពាំងស្រង៉ែឃុំអង្គតាសោម ស្រុកត្រាំកក់ (បានកំពុងចងដែកសរសរត្រៀមដំឡើងនិងធ្វើក្តារពុម្ព)

6.   សហគមនន៍កសិកម្មសាមគ្គីត្រពាំងចក ឃុំត្រាំកក់ (ការដ្ឋានកំពុងចងដែកក្រវ៉ាត់ធ្នឹមនិងធ្វើក្តារពុម្ព)