On 19th December 2022, the activities of CFAVC’s project implemented by PPIU-TK, they conducted two trainings on SRP and two trainings on CSA to AC’s members in Takeo Province.

On 19th December 2022, the activities of CFAVC’s project implemented by PPIU-TK, they conducted two trainings on SRP and two trainings on CSA to AC’s members in Takeo Province. 

 

[Khmer version as below]

Refer to group telegram shared on 19 December 2022 (គម្រោង CFAVC-PDAFF តាកែវ):

I.        មន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) ចំនួន ០៣នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៤  ចំនួន ០២ប្រជុំ  នៅភូមិបីមានជ័យ ភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីង់ និងភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន ៦០នាក់/ស្រី ៣៥នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនពីសប្តាហ៍មុន

2.    ការគ្រប់គ្រងសមាសភាពចង្រៃ ស្តង់ដារ SRP

2.1. តើអ្វីខ្លះដែលចាត់ទុកថាជាកត្តាចង្រៃលើដំណាំស្រូវ?

3.    ប្រភេទស្មៅនិងលក្ខណៈរូបនិមួយៗ

4.    វិធានការពារនិងកំចាត់ស្មៅ SRP

4.1. ប្រភេទជម្ងឺសំខាន់ៗដែលជួបប្រទះលើដំណាំស្រូវ

5.    កត្តាអ្វីខ្លះបង្កឲ្យកើតមានជម្ងឺលើដំណាំស្រូវ(រោគសញ្ញាជម្ងឺនិមួយៗ)

6.    វិធានការពារនិងកំចាត់ជម្ងឺ SRP

6.1. អ្វីទៅជាសត្វល្អិត?

7.    ប្រភេទសត្វល្អិតលើដំណាំស្រូវ

8.    ពិភាក្សាអំពីសត្វល្អិតសំខាន់ៗលើដំណាំស្រូវ

9.    វិធានការគ្រប់គ្រងនិងកំចាត់សត្វល្អិត SRP

II.        លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី ផន បុល ជាមន្រ្តី អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK​ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ព្រឹត្តិការណ៏ទី ០៤ នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ២៦នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ចុះវត្តមានកសិករ

3.    ការគ្រប់គ្រងសារធាតុចិញ្ចឹម

4.    ការប្រើប្រាស់ជីគីមី

4.1. វិធីសាស្រ្តធ្វើកំប៉ុស្ដិ៍សំខាន់

4.2. ការគ្រប់គ្រងកត្តាចង្រៃ

4.3. ការប្រមូលផលនឹងទុកដាក់ស្រូវពូជនិងស្រូវចំណី។

III.        លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្មខេត្ត និងជាមន្រ្តីអង្គភាព អនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៧ ក្រុមទី១ នៅសហគមន៍កសិកម្មស្វាយរន្ធអមតៈ ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។  ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៨នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    សិទ្ធការងារ

2.1. ពលកម្មកុមារ

2.2. គ្រោះថ្នាក់ការងារ

2.3. ការអប់រំ

2.4. ពលកម្មដោយបង្ខំ

2.5. ការរើសអើង

2.6. សេរីភាពក្នុងសហគមន៍

2.7. ប្រាក់ឈ្នួល។

IV.        លោកសុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្មខេត្ត ជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ថ្ងៃទី៥ នៅសហគមន៍កសិកម្មស្វាយរន្ធអមតៈ ភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង។ អ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៩នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ការគ្រប់គ្រងសមាសភាពចង្រៃ

2.1. សត្វល្អិតលើដំណាំស្រូវ

2.2. ស្មៅចង្រៃលើដំណាំស្រូវ

2.3. ជំងឺសំខាន់ៗលើដំណាំស្រូវ

2.4. វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ

2.5. ថ្នាំកសិកម្ម។