On 17th December 2022, the activities of CFAVC’s project implemented by PPIU-TK, they conducted three trainings on SRP to AC’s members in Takeo Province

On 17th December 2022, the activities of CFAVC’s project implemented by PPIU-TK, they conducted three trainings on SRP to AC’s members in Takeo Province. 

 

[Khmer version as below]

Refer to group telegram shared on 17 December 2022 (គម្រោង CFAVC-PDAFF តាកែវ):

I.        លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ  PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៤ ក្រុមទី២ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ភូមិដើមដូង ឃុំក្រពុំឈូក ស្រុកកោះអណ្តែត។ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនពីសប្តាហ៍មុន

2.    ការគ្រប់គ្រងសមាសភាពចង្រៃ ស្តង់ដារ SRP

2.1. តើអ្វីខ្លះដែលចាត់ទុកថាជាកត្តសចង្រៃលើដំណាំស្រូវ?

3.    ប្រភេទស្មៅនិងលក្ខណៈរូបនីមួយៗ

4.    វិធានការពារ និងកំចាត់ស្មៅ SRP

4.1. ប្រភេទជម្ងឺសំខាន់ៗដែលជួបប្រទះលើដំណាំស្រូវ

5.    កត្តាអ្វីខ្លះបង្កឲ្យកើតមានជម្ងឺលើដំណាំស្រូវ? (រោគសញ្ញាជម្ងឺនីមួយៗ)

6.    វិធានការពារ និងកំចាត់ជម្ងឺ SRP

7.    អ្វីទៅជាសត្វល្អិត?

8.    ប្រភេទសត្វល្អិតលើដំណាំស្រូវ

9.    ពិភាក្សាអំពីសត្វល្អិតសំខាន់ៗ លើដំណាំស្រូវ

10. វិធានការគ្រប់គ្រង និងកំចាត់សត្វល្អិត SRP

II.        មន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន​ (CFAVC) ចំនួន ០៦នាក់/ស្រី ០២នាក់ បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ចំនួន ០៣ប្រជុំ ព្រឹត្តិការណ៍ទី ០៤ ក្រុម ០១ នៅសហគមន៍កសិកម្មត្រពាំងចក ស្ថិតនៅភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ និងសហគមន៍កសិកម្មសែនសុខទឹកថ្លា ស្ថិតនៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានអ្នកចូលរួមសរុប ៩០នាក់/ស្រី ៤៩នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    សារប្រយោជន៏ និងតួនាទីលើដំណាំស្រូវ

3.    ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដា SRP

4.    ប្រភេទជីប្រើលើដំណាំស្រូវ តើជីមានប៉ុន្មានប្រភេទ?

5.    ការប្រើប្រាស់ជី (បរិមាណ និងពេលវេលាប្រើ) ។

III.        លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៦ ក្រុមទី១ នៅសហគមន៍កសិកម្មស្វាយរន្ធអមតៈ  ស្ថិតក្នុងភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១៨នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    សុខភាព និងសុវត្ថិភាព

3.    ការណែនាំសុវត្ថិភាព

4.    ឧបករណ៍ និងសម្ភារៈ

5.    ការបណ្តុះបណ្តាលពីការប្រើប្រាស់ថ្នាំពុល

5.1. ឧបករណ៍ការពារខ្លួន

5.2. ការបោកគក់ និងផ្លាស់ប្តូរ

5.3. បំរាមអ្នកប្រើប្រាស់ថ្នាំ

5.4. ពេលវេលាចូលស្រែ

5.5. ការទុកដាក់ថ្នាំពុល

5.6. ការបោះចោលថ្នាំពុលកសិកម្ម។