Six activities of CFAVC’s project implemented by PPIU-TK, on 16th December 2022, two trainings on SRP and two trainings on CSA as well as conducted a meeting on rice storage management

[Khmer version as below]

Refer to group telegram shared on 16 December 2022 (គម្រោង CFAVC-PDAFF តាកែវ):


I.        ពេលព្រឹក លោក​ សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង  PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៤ ក្រុមទី១ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ភូមិបេង ឃុំក្រពុំឈូកស្រុកកោះអណ្តែត ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៣នាក់ តាមប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនពីសប្តាហ៍មុន

2.    ការគ្រប់គ្រងសមាសភាពចង្រៃ ស្តង់ដារ SRP

2.1. តើអ្វីខ្លះដែលចាត់ទុកថាជាកត្តសចង្រៃលើដំណាំស្រូវ?

2.2. ប្រភេទស្មៅនិងលក្ខណរូបនីមួយៗ

2.3. វិធានការពារនិងកំចាត់ស្មៅ SRP

3.    ប្រភេទជម្ងឺសំខាន់ៗដែលជួបប្រទះលើដំណាំស្រូវ

4.    កត្តាអ្វីខ្លះបង្កឲ្យកើតមានជម្ងឺលើដំណាំស្រូវ (រោគសញ្ញាជម្ងឺនីមួយៗ)

5.    វិធានការពារនិងកំចាត់ជម្ងឺ SRP

5.1. អ្វីទៅជាសត្វល្អិត?

6.    ប្រភេទសត្វល្អិតលើដំណាំស្រូវ

7.    ពិភាក្សាអំពីសត្វល្អិតសំខាន់ៗលើដំណាំស្រូវ

8.    វិធានការគ្រប់គ្រងនិងកំចាត់សត្វល្អិត SRP

II.        ពេលរសៀល គម្រោងនៃខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន CFAVC បានរៀបចំប្រជុំទាក់ទងនឹងបញ្ហាបច្ចេកទេសក្នុងការសាងសង់ឃ្លាំងស្តុកស្រូវពូជ និងឃ្លាំងស្តុកស្រូវចំណី ចំនួន២១ឃ្លាំង របស់គម្រោង CFAVC ខេត្តតាកែវ និងខេត្តកំពត ដោយមានការចូលរួមពី លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត និងមន្រ្តី ព្រមទាំងមានការចូលរួមពីទីប្រឹក្សា CS1/CFAVC និងតំណាងក្រុមហ៊ុនសាងសង់ឃ្លាំងស្តុកស្រូវ KBH Construction Co; Ltd និងវិស្វកររបស់ក្រុមហ៊ុនដោយផ្តោតលើដំណើរការសាងសង់ឃ្លាំង ដែលបានដំណើរការរយៈពេល ១ខែ កន្លងមក។

III.        លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្ម និងលោក ស្រីផន  បុល មន្ត្រីការិយាល័យផ្សព្វផ្សាយកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែ ច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) ព្រឹត្តិការណ៍ ទី៤  បានបើកវគ្គបណ្តុះបណ្តាលការអនុវត្តកសិកម្មវៃឆ្លាតធន់នឹងការប្រែប្រួលអាកាសធាតុ (CSA)​ នៅសហគមន៍កសិកម្មឧត្តមសូរិយា ភូមិតាសូ ឃុំឧត្តមសុរិយា ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៨នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ការគ្រប់គ្រងសារធាតុចិញ្ចឹម

3.    តួនាទីសារធាតុចិញ្ចឺម

4.    ការដាំដំណាំគម្របដី

5.    ការប្រើប្រាស់ជីគីមីនិងជីធម្មជាតិ

6.    បច្ចេកទេសប្រមូលផលនិងក្រោយប្រមូលផល។

IV.        លោក យូ ងនស៊ាង មន្រ្តីការិយាល័យសហគមន៏កសិកម្ម និងលោក ញិប សុខុម មន្ត្រីការិយាលយ័នីតិកម្មកសិកម្ម​ និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្ម ដោយ​ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិ​រន្ត​រ​ភាព (SRP) ក្រុមទី២ ព្រឹត្តការណ៍ទី៣ នៅសហគមន៍កសិកម្មពន្លឺកសិករ  ភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៣នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀន

2.    ចុះបញ្ជីវត្តមានកសិករ

3.    ការគ្រប់គ្រងទឹក

4.    ការគ្រប់គ្រងសារធាតចិញ្ចឹមស្តង់ដារ SRP

5.    វិធីសាស្រ្តធ្វើជីកំប៉ុស្តិ៍ ។

V.        លោកស្រី ឃឹម រតនា ជាមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្ត គម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ព្រឹត្តិការណ៍ទី៥  ក្រុមទី១  នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៨នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ការប្រមូលផល និងក្រោយប្រមូលផល

2.1. ពេលវេលាប្រមូលផល

2.2. ឧបករណ៍ប្រមូលផល

2.3. ពេលវេលាហាលសម្ងួត

2.4. បច្ចេកទេសសម្ងួត

2.5. ការទុកដាក់ស្រូវ

2.6. ចំបើងស្រូវ។

VI.        លោក សុខ រេត ជាមន្ត្រីការិយាល័យកសិឧស្សាហកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត  PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ទី៣ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៩នាក់ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    បង្ហាញពីបច្ចេកទេសរៀបចំដី

3.    សារ:ប្រយោជន៍នៃការរៀបចំដី

4.    ការកៀរពង្រាបដី (ដោយគោយន្ត និងឡាស៊ែ)

5.    របៀបភ្ជួរ

6.    ការរគ្រប់គ្រងទឹក

7.    សារៈប្រយោជន៍ និងតួនាទីទឹកលើដំណាំស្រូវ

8.    ការគ្រប់គ្រងនឹងប្រើប្រាស់ទឹកអោយបានត្រឹមត្រូវ (ពន្លិច បង្គោក)

9.    ការបាត់បង់ទឹក។