Five activities of CFAVC’s project implemented by PPIU-TK, on 15th December 2022, two trainings on SRP and three on CSA as well as inspected the progress of a rice storage construction
[Khmer version as below]
Refer to group telegram
shared on 15 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២, សកម្មភាពអនុវត្តការងាររបស់អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបំពេញសកម្មការងារគម្រោង ចំនួនប្រាំមួយសកម្មភាព ដោយបានបើកវគ្គបណ្តុះបណ្តាល ស្តីពីវេទិកាស្រូវអង្ករប្រកបដោយចេរភាព Sustainable Rice Platform (SRP) ចំនួនពីរសកម្មភាព និងបានបើកវគ្គបណ្ដុះបណ្ដាលកសិករស្ដីពី កសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ Climate Smart Agriculture (CSA) ចំនួនបីសកម្មភាព រួមទាំងបានចុះពិនិត្យ ការសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ ចំនួន ០១កន្លែង ដើម្បីជួយគាំទ្រទៅសហគមន៍កសិកម្មចំនួនមួយនៅក្នុងខេត្តតាកែវ ដែលមានរៀបរាប់សកម្មភាពសង្ខេបនីមួយៗលម្អិតដូចខាងក្រោម៖
I.
លោក សោ សារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម ខេត្តជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព
(SRP) ថ្ងៃទី០៣ ក្រុមទី ០១ នៅសហគមន៍កសិកម្មភូមិបីមានជ័យ
ភូមិចំបក់ទឹម ឃុំគិរីចុងកោះ ស្រុកគិរីវង់ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ២៥នាក់។
ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ទឹកនិងការគ្រប់គ្រងទឹក
2.1. សារៈសំខាន់និងតួនាទីទឹកលើដំណាំស្រូវ
2.2. ការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ
2.3. គុណភាពទឹកក្នុងផលិតកម្ម SRP
3. ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដារSRP
3.1. ប្រភេទជីលើដំណាំស្រូវ
3.2. ការប្រើប្រាស់ជី(បរិមាណនិងពេលវេលា)
3.3. គុណភាជីតាមស្តង់ដារ SRP
4. វិធីសាស្រ្តធ្វើជីកំប៉ុស្តិ៍សំខាន់ៗ
4.1. និយមន័យជីកំប៉ុស្តិ៍
4.2. ការធ្វើជីកំប៉ុស្តិ៍ទឹក
4.3. ការធ្វើជីកំប៉ុស្តិ៍គោក។
II.
បន្ទាប់មកបានរួមដំណើរជាមួយទីប្រឹក្សា CS1 និងមន្រ្តីអង្គភាពអនុវត្តន៍គម្រោង IA-GDA/MAFF
ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវពូជចំនួន 0១កន្លែង ដែលទទួលលទ្ធផលដូចខាងក្រោម៖
1. នៅសហគមន៍កសិកម្មមរតករុងរឿង ភូមិល្វេថ្មី
ឃុំប្រាំបីមុំ ស្រុកទ្រាំង៖
1.1. បានចាក់បេតុងក្រវ៉ាត់ធ្នឹមរួចរាល់
1.2. បន្តចងដែកសរសរនិងធ្វើក្តារពុម្ភសរសរ។
III.
លោកស្រី កែប សុកន អនុប្រធានការិយាល័យផ្សព្វផ្សាយកសិកម្មខេត្ត
និងលោកស្រី ផន បុល មន្ត្រីការិយាល័យជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបណ្តុះបណ្តាលការអនុវត្តកសិកម្មវៃឆ្លាតធន់ និងការប្រែប្រួលអាកាសធាតុ
(CSA) ព្រឹត្តិការណ៍ទី ០៥ នៅសហគមន៍កសិកម្មបក្សីរីករាយ
ភូមិអង្គបក្សីឃុំជាងទង ស្រុកត្រាំកក់។ ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៥នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការគ្រប់គ្រងសមាសភាពចង្រៃ
2.1. អ្វីទៅជាកត្តាចង្រៃលើដំណាំស្រូវ
3. វិធានការគ្រប់គ្រង
4. ថ្នាំកសិកម្ម
5. បច្ចេកទេសប្រមូលផលនិងក្រោយប្រមូលផល។
IV.
លោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៍កសិកម្ម និងលោក ញ៉ិប សុខុម
មន្ត្រី ការិយាល័យនីតិកម្មកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់
និងអាកាសធាតុ (CSA) ថ្ងៃទី០២ នៅសហគមន៍កសិកម្មស្ដុកស្ដម្ភ ភូមិត្រពាំងស្ដុក ឃុំតាំងយ៉ាប
ស្រុកព្រៃកប្បាស។ ដោយមានអ្នកចូលរួមសរុប
៣០នាក់/ស្រី ១៣នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ប្រតិទិនដាំដុះ
3. ការជ្រើសរើសពូជ
4. បច្ចេកទេសដាំដុះ។
V.
លោក សុខ រេត
មន្ត្រីការិយាល័យកសិឧស្សាហកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោង PPIU-TK នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់
និងអាកាសធាតុ (CSA) ថ្ងៃទី៦ នៅសហគមន៍កសិកម្មស្ទឹងស្លាគូ
ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី១៥នាក់។
ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. បច្ចេកទេសប្រមូលផល និងក្រោយប្រមូលផល
2.1. ពេលវេលាប្រមូលផល
2.2. ឧបកណ៍ប្រមូលផល
2.3. វាស់ស្ទង់ទិន្នផល
2.4. ការដឹកជញ្ជូន
2.5. ការហាលសម្ងួត
2.6. ការទុកដាក់។
VI.
លោកស្រី ឃឹម រតនា មន្ត្រីការិយាល័យក្សេត្រសាស្រ្ត
និងផលិតភាពកសិកម្មខេត្តជាមន្រ្តីអង្គភាពអនុវត្ត គម្រោង PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះ
បណ្តាលស្តីពីផលិតកម្មដំណាំស្រូវប្រកបដោយនិរន្តភាព (SRP) ថ្ងៃទី៤
នៅសហគមន៍កសិកម្មចំប៉ាព្រៃផ្តៅ ភូមិសំរោង ឃុំចំប៉ា ស្រុកព្រៃកប្បាស
ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ២៧នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖
1. រំលឹកមេរៀនសប្តាហ៍មុន
2. ការគ្រប់គ្រងសមាសភាពចង្រៃ
2.1. ការគ្រប់គ្រងស្មៅចង្រៃ
2.2. ការគ្រប់គ្រងសត្វល្អិតចង្រៃ
2.3. ការគ្រប់គ្រងជំងឺ
2.4. ការគ្រប់គ្រងសប្បីសត្វ(ពពួកខ្យង)
2.5. ការគ្រប់គ្រងកណ្តុរ
2.6. ការគ្រប់គ្រងសត្វបក្សី។