On 14th December 2022, five activities of CFAVC’s project implemented by PPIU-TK, three trainings on SRP and two on CSA as well as inspected the progress of 3 rice storages construction

[Khmer version as below]

Refer to group telegram shared on 15 December 2022 (គម្រោង CFAVC-PDAFF តាកែវ):


នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២,  សកម្មភាពអនុវត្តការងាររបស់​ក្រុមការងារអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្តតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបំពេញសកម្មការងារគម្រោង ចំនួនប្រាំសកម្មភាព ដោយបានបើកវគ្គបណ្តុះបណ្តាលស្តីពី វេទិកាស្រូវអង្ករប្រកបដោយចេរភាព Sustainable Rice Platform (SRP) ចំនួនបីសកម្មភាព និងបានបើកវគ្គបណ្ដុះបណ្ដាលកសិករ ស្ដីពីកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ Climate Smart Agriculture (CSA) ចំនួនពីរសកម្មភាព រួមទាំងបានចុះពិនិត្យការសាងសង់ ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ ចំនួន ០៣កន្លែង ដែលគាំទ្រទៅសហគមន៍កសិកម្មនៅក្នុងខេត្តតាកែវ ដូចមានសកម្មភាពសង្ខេបលម្អិតខាងក្រោម៖


I.        លោក សោ  សារឿង  ប្រធានការិយាល័យគ្រឿងយន្តកសិកម្មខេត្តជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC)​ បានបើកវគ្គបណ្តុះបណ្តាលស្តីពីវេទិកាស្រូវអង្ករប្រកបដោយចេរភាព Sustainable Rice Platform (SRP) ថ្ងៃទី៣ ក្រុម២ នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក ឃុំក្រពុំឈូក ស្រុកកោះអណ្តែត ដោយមានអ្នកចូលរួមសរុប ៣០នាក់ស្រី/២៥នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ទឹក និងការគ្រប់គ្រងទឹក

2.1. សារៈសំខាន់ និងតួនាទីទឹកលើដំណាំស្រូវ

2.2. ការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ

2.3. គុណភាពទឹកក្នុងផលិតកម្ម SRP

3.    ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដារ SRP

3.1. ប្រភេទជីលើដំណាំស្រូវ

3.2. ការប្រើប្រាស់ជី (បរិមាណ និងពេលវេលា)

3.3. គុណភាជីតាមស្តង់ដារ SRP

4.    វិធីសាស្រ្តធ្វើជីកំប៉ុស្តិ៍សំខាន់ៗ

4.1. និយមន័យជីកំប៉ុស្តិ៍

4.2. ការធ្វើជីកំប៉ុស្តិ៍ទឹក

4.3. ការធ្វើជីកំប៉ុស្តិ៍គោក

ហើយនៅពេលរសៀលបានរួមដំណើរជាមួយក្រុនទីប្រឹក្សា (CS1) និងមន្រ្តីអង្គភាពអនុវត្តន៍គម្រោង GDA/MAFF ចុះពិនិត្យការដ្ឋានសាងសង់ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជចំនួន ០៣កន្លែង ដែលទទួលលទ្ធផលដូចខាងក្រោម៖

1.    នៅសហគមន៍កសិកម្មពន្លឺបេងក្រពុំឈូក  ឃុំក្រពុំឈូកស្រុកកោះអណ្តែត៖

1.1. បានចងដែកក្រវ៉ាត់ធ្នឹមរួចរាល់

1.2. បន្តចាក់បេតុងសរសរនិងរៀបឥដ្ឋ

2.    នៅសហគមនន៍កសិកម្មភូមិបីសាមគ្គី  ឃុំក្រពុំឈូក  ស្រុក កោះអណ្តែត៖

1.3. -ការដ្ឋានបានចាក់បេតុងក្រវ៉ាត់ធ្នឹមរួចរាល់

1.4. -កំពុងបន្តចាក់បេតុងសរសរ

3.    សហគមន៍កសិកម្មភូមិបីមានជ័យ  ឃុំគិរីចុងកោះ  ស្រុក កោះអណ្តែត៖

3.1. កំពុងបន្តចាក់បេតុងសរសរ។

II.        លោក ហន ឧត្ដម មន្រ្តីការិយាល័យផលិតកម្ម និងបសុព្យាបាលជាមន្ត្រីអង្គភាពអនុវត្តគម្រោងថ្នាក់ ខេត្ត PPIU-TK នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានចុះបើកវគ្គបណ្ដុះបណ្ដាលកសិករស្ដីពីកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) ព្រឹត្តិការណ៍ទី២ ក្រុមទី៤ នៅភូមិហាន់ ទា ឃុំកំពែង ស្រុកគីរីវង់ ដោយមានអ្នកចូលរួមសរុបចំនួន ៣០នាក់/ស្រី ១២នាក់ដែលមានប្រធានបទដូចខាងក្រោម៖

1.    រលឹកមេរៀនសប្ដាហ៍ មុន

2.    ប្រតិទិនដាំដុះ

2.1. ​ អ្វីទៅជាប្រតិទិនដាំដុះ?

2.2. សារៈសំខាន់នៃប្រតិទិន

3.    ការជ្រើសរើសពូជ

3.1. ប្រភេទពូជ និងលក្ខណៈពូជ

4.    បច្ចេកទេស ដាំ ដុះ

4.1. សារៈសំខាន់នៃការរៀបចំដី

4.2. របៀបដាំដុះ៖ (ស្ទូង ព្រួស និងព្រួសដោយឧបករណ៍)។

III.        លោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៍កសិកម្ម និងលោក ញ៉ិប សុខុម មន្ត្រីការិយាល័យនីតិកម្មកសិកម្មជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ដ PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយ ភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីវេទិកាស្រូវអង្ករប្រកបដោយចេរភាព Sustainable Rice Platform (SRP) ក្រុមទី០១ ព្រឹត្តការណ៏ទី០៣ នៅសហគមន៍កសិកម្មសែនសុខទឹកថ្លា ភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានអ្នកចូលរួមអ្នកចូលរួមសរុប ៣០នាក់/ស្រី ២៤នាក់។ ដែលមានប្រធានបទ ដូចខាងក្រោម៖

1.    រំលឹកមេរៀនសប្តាហ៍មុន

2.    ទឹក និងការគ្រប់គ្រងទឹក

2.1. សារៈសំខាន់ និងតួនាទីទឹកលើដំណាំស្រូវ

2.2. ការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ

2.3. គុណភាពទឹកក្នុងផលិតកម្ម SRP

3.    ការគ្រប់គ្រងសារធាតុចិញ្ចឹមស្តង់ដារ SRP

3.1. ប្រភេទជីលើដំណាំស្រូវ

3.2. ការប្រើប្រាស់ជី (បរិមាណ និងពេលវេលា)

3.3. គុណភាជីតាមស្តង់ដារ SRP

4.    វិធីសាស្រ្តធ្វើជីកំប៉ុស្តិ៍សំខាន់ៗ

4.1. និយមន័យជីកំប៉ុស្តិ៍

4.2. ការធ្វើជីកំប៉ុស្តិ៍ទឹក

4.3. ការធ្វើជីកំប៉ុស្តិ៍គោក

IV.        លោកស្រី ឃឹម រតនា ជាមន្ត្រីការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម ជាមន្រ្តីអង្គភាពអនុវត្ត គម្រោងថ្នាក់ខេត្ត PPIU-TK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីវេទិកាស្រូវអង្ករប្រកបដោយចេរភាព Sustainable Rice Platform (SRP) ថ្ងៃទី៤ ក្រុមទី០១ នៅភូមិស្វាយរន្ធ ឃុំជំរះពេន ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ១៨នាក់។ ដែលមានប្រធានបទដូចខាងក្រោម៖

1.    ការគ្រប់គ្រងសមាសភាពចង្រៃ

1.1. ការគ្រប់គ្រងស្មៅចង្រៃ

1.2. ការគ្រប់គ្រងសត្វល្អិតចង្រៃ

1.3. -ការគ្រប់គ្រងជំងឺ

1.4. -ការគ្រប់គ្រងសប្បីសត្វ (ពពួកខ្យង)

1.5. -ការគ្រប់គ្រងកណ្តុរ

1.6. -ការគ្រប់គ្រងសត្វបក្សី។

V.        លោកសុខ រេត មន្ត្រីការិយាល័យកសិឧស្សាហកម្មជា មន្រ្តី អង្គភាព អនុវត្ត គម្រោង  PPIU-TAK នៃ គម្រោង ខ្សែ ច្រវាក់ ផលិតកម្ម ដោយ ភាតរបរិស្ថាន  (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់ និងអាកាសធាតុ (CSA) ថ្ងៃទី៥ នៅសហគមន៍កសិកម្មស្ទឹងស្លាគូ  ភូមិដក់ពរ ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ដោយមានអ្នកចូលរួមសរុប ៣០នាក់ស្រី ១៥នាក់ តាមមាតិកា ដូចខាងក្រោម៖

1.    ការគ្រប់គ្រងសមាសភាពចង្រៃ

1.1. សត្វល្អិតលើដំណាំស្រូវ

1.2. សមាសភាពចង្រៃលើដំណាំស្រូវ

1.3. ជំងឺសំខាន់ៗលើដំណាំស្រូវ

1.4. វិធានការគ្រប់គ្រង និងកំចាត់សមាសភាពចង្រៃ

1.5. ថ្នាំកសិកម្ម