On 6th February 2023 PPIU Officers in Tboung Khmum Province, they identified the location for Cassava Seed Demonstration Farms, support by CFAVC project for FY23

Refer to individual telegram shared on 18 March 2023 (គម្រោង CFAVC-PDAFF ត្បូងឃ្មុំ):

ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ហ៊ន់ រី អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីកសិឧស្សាហកម្ម នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទត្បូងឃ្មុំ បានចុះពិនិត្យទីតាំងចម្ការបង្ហាញ និងជ្រើសរើសកសិករសហការអនុវត្តបង្ហាញផលិតកម្មពូជដំណាំដំឡូងមី នៅឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានកសិករចូលរួម ២នាក់/ស្រ្តី ២នាក់ សម្រាប់គ្រោងធ្វើបង្ហាញក្នុងឆ្នាំ២០២៣ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១. កសិករ ចាន់ ការុណា ភេទស្រី  នៅភូមិសែនប្រពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្ទៃដីចម្ការបង្ហាញទំហំ ៩០០០ ម៉ែត្រការ៉េ ដីមានលក្ខណៈជម្រាល នៅជាប់ផ្លូវកៅស៊ូ។                                                                                                     

២. កសិករ  វ៉ាន់ ហឿន ភេទស្រី  នៅភូមិកំពៃ ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ផ្ទៃដីចម្ការបង្ហាញទំហំ ៥ ០០០​ ម៉ែត្រការ៉េ ចម្ងាយពីផ្លូវភូមិ ១០០ម ជាប្រភេទដីស មានគល់ស្វាយចន្ទីទើបកាត់រួច ចម្ការនេះមិនសមស្របតាមគោលការណ៍បង្ហាញទេ។