On 9th February 2023 PPIU Officers in Tboung Khmum Province, they conducted survey and measure cassava the yield on a Cassava Seed Demonstration farm (variety #81) supported by CFAVC project
Refer to individual telegram
shared on 18 March 2023 (គម្រោង CFAVC-PDAFF ត្បូងឃ្មុំ):
ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៣ លោក ង៉ែត
សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ហ៊ន់ រី
អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីកសិឧស្សាហកម្ម
នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទត្បូងឃ្មុំ បានចុះពិនិត្យតាមដាន និងអង្កេតវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី
លើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមីពូជ ៨១ ដោយមានកសិករចូលរួម ១២នាក់/ស្រី ៣នាក់។ ការអង្កេតវាស់ស្ទង់ធ្វើឡើងដោយជ្រើសរើសសំណាកចំនួន
៣កន្លែងផ្សេងៗគ្នាដែលមានទំហំ ៥មx២,៥០ម ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
§ កសិករ ហាន ស្រីងៀក នៅភូមិស្ពាន ឃុំដារ ស្រុកមេមត់
ខេត្តត្បូងឃ្មុំ
អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា
ដាំថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២២
- សំណាកទី១ ទំហំ ៥មx២,៥០ម ទំងន់ស្រស់ ៤៨
គ.ក្រ
- សំណាកទី២ ទំហំ ៥មx២,៣ម ទំងន់ស្រស់ ៤០ គ.ក្រ
- សំណាកទី៣ ទំហំ ៥មx២,៥ម ទំងន់ស្រស់
៤៤គ.ក្រ
- ទិន្នផលមធ្យមដំឡូងមីស្រស់ បាន ៣៦ ១៦០គ.ក្រ/ហ.ត
- មើមដំឡូងក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល
និងប្រមូលផលជាក់ស្តែងលំអៀង ១០% និងកន្លែងលក់ ១៨% សល់ប្រមាណ ២៦០៣៥គ.ក្រ/ហត លក់មើម បានតម្លៃ
៦៣០រៀល/គក្រ (លក់ចេញទៅប្រទេសវៀតណាម)។
§ បានណែនាំដល់កសិករ ពីបច្ចេកទេសជ្រើសរើសដើមពូជដំឡូងមី ដែលមានសុខភាពល្អ មិនមានរោគសញ្ញាជំងឺម៉ូសាអ៊ិក ត្រូវកាប់យកមករក្សាទុក ដោយជមដើមពូជពី ២០០ដើម ទៅ៣០០ដើម/ជម។ ការជមដើមពូជ ត្រូវរក្សាទុកនៅឆ្ងាយពីទីតាំងចម្ការ និងកន្លែងដីមានសំណើមខ្ពស់ ព្រមទាំងគ្របគល់ដើមពូជដំឡូងមីឲ្យបានល្អ ដោយប្រើស្លឹកឈើ ចំបើង ឬគល់ជញ្ជាំង។