On 16 February 2023, PPIU Officers in Tboung Khmum Province conducted survey and measure cassava yield on two Cassava Seed Demonstration farms (variety #81) of CFAVC project
- Refer to individual telegram
shared on 18 March 2023 (គម្រោង CFAVC-PDAFF ត្បូងឃ្មុំ):
ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោក
ង៉ែត សំបឿន អនុប្រធានការិយាល័យក្សេត្រសាស្រ្ត និងផលិតភាពកសិកម្ម និងលោក ហ៊ន់ រី
អនុប្រធានការិយាល័យកសិឧស្សាហកម្ម និងមន្ត្រីកសិឧស្សាហកម្ម នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាននៃមន្ទីរកសិកម្ម
រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានចុះអង្កេតវាស់ស្ទង់ទិន្នផលដំណាំដំឡូងមី
លើចម្ការបង្ហាញផលិតកម្មពូជដំណាំដំឡូងមី (ពូជ៨១) ដោយមានកសិករចូលរួម ១៧នាក់/ស្រី ៧នាក់។ ការអង្កេតវាស់ស្ទង់ធ្វើឡើងដោយជ្រើសរើសសំណាកចំនួន
៣កន្លែងផ្សេងៗគ្នាដែលសំណាកនីមួយៗមានទំហ៊ំ (៥មx២ម) ដោយទទួលបានលទ្ធផលដូចខាងក្រោម៖
១. កសិករ ស្រេង ស៊ុន
នៅភូមិគោកស្រុក ឃុំគោកស្រុក ស្រុកតំបែរ
អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា
ដាំថ្ងៃទី២៣ ខែមេសា ឆ្មាំ២០២២ បានលទ្ធផលដូចខាងក្រោម៖
- សំណាកទី១ទំហំ ៥មx២ម ទំងន់ស្រស់ ៥០គ.ក្រ
- សំណាកទី២ទំហំ ៥មx២ម ទំងន់ស្រស់ ៣៥គ.ក្រ
- សំណាកទី៣ទំហំ ៥មx២ម ទំងន់ស្រស់ ៤៧គ.ក្រ
- ទិន្នផលមធ្យមដំឡូងមីស្រស់គិតជាមធ្យម/ហិកតា ទទួលបានចំនួន ៤៤ ០០០គ.ក្រ/ហ.ត
- កម្រិតម្សៅមើមគ្មានជំងឺម៉ូសាអ៊ិច (CMD) ២៣,៩៨%
- កម្រិតម្សៅមើមមានជំងឺម៉ូសាអ៊ិច (CMD) ១៧,៧៤%
- មើមដំឡូងក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល និងប្រមូលផលជាក់ស្តែងលំអៀង ១០% និងកន្លែងលក់១៨% ទទួលបានទិន្នផលប្រមាណ ៣១៦៨០គ.ក្រ/ហត។
២. កសិករ ស្រឿន
សុកស្រីមុំ នៅភូមិពពេល ឃុំពពេល ស្រុកពញាក្រែក
អនុវត្តបង្ហាញលើផ្ទៃដី ១ហិកតា
ដាំថ្ងៃទី៣០ ខែមេសា ឆ្មាំ២០២២ បានលទ្ធផលដូចខាងក្រោម៖
- សំណាកទី១ទំហំ៥មx២ម ទំងន់ស្រស់ ៤០គ.ក្រ
- សំណាកទី២ទំហំ៥មx២ម ទំងន់ស្រស់ ៤៩គ.ក្រ
- សំណាកទី៣ទំហំ៥មx២ម ទំងន់ស្រស់ ៣៨គ.ក្រ
- ទិន្នផលមធ្យមដំឡូងមីស្រស់ទទួលបានចំនួន ៤២ ៣០០គ.ក្រ/ហ.ត
- កម្រិតម្សៅមើមគ្មានជំងឺម៉ូសាអ៊ិច (CMD) ២២,២៧%
- កម្រិតម្សៅមើមមានជំងឺម៉ូសាអ៊ិច (CMD) ១៩,៧៧%
- មើមដំឡូងក្រោយកាត់ចេញកម្រិតស្ទង់ទិន្នផល និងប្រមូលផលជាក់ស្តែងលំអៀង ១០% និងកន្លែងលក់ ១៨% ទទួលបានទិន្នផលប្រមាណ ៣០ ៤៥០គ.ក្រ/ហត
មន្ត្រីបច្ចេកទេសបានណែនាំដល់កសិករ ពីបច្ចេកទេសជ្រើសរើសដើមពូជដំឡូងមី ដែលមានសុខភាពល្អ មិនមានរោគសញ្ញាជំងឺម៉ូសាអ៊ិក ត្រូវកាប់យកមករក្សាទុក ដោយជមដើមពូជពី ២០០ដើម ទៅ៣០០ដើម/ជម។ ការជមដើមពូជ ត្រូវរក្សាទុកនៅឆ្ងាយពីទីតាំងចម្ការ និងកន្លែងដីមានសំណើមខ្ពស់ ព្រមទាំងគ្របគល់ដើមពូជដំឡូងមីឲ្យបានល្អ ដោយប្រើស្លឹកឈើ ចំបើង ឬ គល់ជញ្ជាំង។