13th December 2022, an officer of PPIU-TK conducted training to key farmers (30 people/21 women) on SRP in in Chroy Sleng Village, Kiri Chong Koh Commune, Kirivong District, Takeo Province
Refer to group telegram
shared on 13 December 2022 (គម្រោង CFAVC-PDAFF តាកែវ):
នាពេលព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ លោក
សោសារឿង ប្រធានការិយាល័យគ្រឿងយន្តកសិកម្ម
និងជាមន្រ្តីអង្គភាព អនុវត្តគម្រោងថ្នាក់ខេត្ដតាកែវ (PPIU-TK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីវេទិកាស្រូវអង្ករប្រកបដោយចេរភាព
Sustainable Rice Platform (SRP) ថ្ងៃទី៣
ក្រុម០១ នៅសហគមន៍កសិកម្មភូមិបីមានជ័យ ភូមិជ្រោយស្លែង ឃុំគីរីចុងកោះស្រុកគិរីវង់
ដោយមានអ្នកចូលរួមសរុប ៣០នាក់/ស្រី ២១នាក់។ ដែលមានប្រធានបទសំខាន់ៗដូចខាងក្រោម៖
១.
រំលឹកមេរៀនសប្តាហ៍មុន
២.
ទឹក និងការគ្រប់គ្រងទឹក៖
សារៈសំខាន់ និងតួនាទីទឹកលើដំណាំស្រូវ
ការគ្រប់គ្រងទឹកឲ្យបានត្រឹមត្រូវ
គុណភាពទឹកក្នុងផលិតកម្ម SRP
៣.
ការគ្រប់គ្រងសារធាតុចិញ្ចេមស្តង់ដា SRP៖
ប្រភេទជីលើដំណាំស្រូវ
ការប្រើប្រាស់ជី(បរិមាណ និងពេលវេលា)
គុណភាជីតាមស្តង់ដារ SRP
៤.
វិធីសាស្រ្តធ្វើជីកំប៉ុស្តិ៍សំខាន់ៗ៖
ការអោយនិយមន័យជីកំប៉ុស្តិ៍
ការធ្វើជីកំប៉ុស្តិ៍ទឹក
ការធ្វើជីកំប៉ុស្តិ៍គោក។