On 4th December 2023, two officers of Provincial Project Implementation Unit (PPIU-TK) conducted training key farmers (30 people/13 women) on CSA

ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ សកម្មភាពលោក យូ ងនស៊ាង មន្ត្រីការិយាល័យសហគមន៍កសិកម្មខេត្ត និងលោក ញ៉ិប សុខុម មន្ត្រីការិយាល័យនីតិកម្មកសិកម្ម និងជាមន្រ្តីអង្គភាពអនុវត្តគម្រោង (PPIU-TK) នៃ គម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ដោយមានអ្នកចូលរួមសរុប ៣០នាក់ស្រី ១៣នាក់ តាមមាតិកា ដូចខាងក្រោម៖

១. រំលឹកមេរៀនសប្តាហ៍មុន ការចុះវត្តមានកសិករ

២. ការគ្រប់គ្រងសារធាតុចិញ្ចឹម (ការដាំដុះគម្របដី ការប្រើប្រាស់ជីគីមី និងវិធីសាស្រ្តធ្វើកំប៉ុស្ដិ៍សំខាន់)

៣. បញ្ហាជួបប្រទះ (កសិករមករៀនមានភាពយឺតយ៉ាវ)

៤. សំណូមពរអោយគាត់មករៀនអោយទាន់ពេលវេលា