On 3rd December 2023, two officers of Provincial Project Implementation Unit (PPIU-TK) conducted training key farmers (30 people/26 women) on CSA

ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២ សកម្មភាពលោកស្រី  កែប សុកន អនុប្រធានការិយាល័យ ផ្សព្វផ្សាយកសិកម្មខេត្ត និងលោកស្រី  ផន  បុល មន្ត្រីការិយាល័យ ជាមន្រ្តីអង្គភាពអនុវត្តគម្រោង (PPIU-TK) នៃគម្រោងខ្សែច្រវាក់ ផលិតកម្មដោយភាតរៈបរិស្ថាន Climate Smart Agriculture (CFAVC) បានបើកវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មវៃឆ្លាតដែលធន់នឹងអាកាសធាតុ (CSA) នៅភូមិត្រពាំងស្រង៉ែ ឃុំអង្គតាសោម ស្រុកត្រាំកក់ ដោយមានអ្នកចូលរួមសរុប ៣០នាក់ស្រី ២៦នាក់។  ដែលមានសកម្មភាព និងមាតិកាមេរៀនសំខាន់ៗ​ដូចខាងក្រោម៖

១. រំលឹកមេរៀនសប្តាហ៍មុន ការចុះវត្តមានកសិករ

២. ការគ្រប់គ្រងសារធាតុចិញ្ចឹម (ការប្រើប្រាស់ជីគីមី និង វិធីសាស្រ្តធ្វើកំប៉ុស្ដិ៍)

៣. ការគ្រប់គ្រងកត្តាចង្រៃ

៤. ការប្រមូលផល និងទុកដាក់ស្រូវពូជ និងស្រូវចំណី

៥. បញ្ហាជួបប្រទះ (មិនស្របតាមនិន្នាការរបស់វដ្តជីវិតដំណាំស្រូវ)។