The field day event on 06th December 2022 of the Rice Demonstration in Samraong District, Takeo Province implemented by PPIU-TK, CFAVC FY22


ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ លោក យូ ងនស៊ាង  មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម និងជាមន្រ្តី អង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU-TAK) តាកែវ នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួនបីបង្ហាញ នៅភូមិរមន់ ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ដោយបានច្រូតយកចំនួន បីសំណាកផ្សេងៗគ្នាក្នុងមួយបង្ហាញ ដែលទទួលបានលទ្ធផលដូចខាងក្រោម ៖

១. កសិករឈ្មោះ សុខ ស៊ុន បង្ហាញពូជស្រូវផ្ការំដួល លើផ្ទៃដីបង្ហាញ៖ ៣៧០០ម៉ែត្រការ៉េ  ទទួលបានទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង៖ ៣,៧តោន។

២. កសិករឈ្មោះ អ៊ុ សំអុល  បង្ហាញពូជស្រូវផ្ការំដួល លើផ្ទៃដីបង្ហាញ៖ ២៤០០ម៉ែត្រការ៉េ ទទួលបានទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង៖ ៤,៧តោន។

៣. កសិករឈ្មោះ ខៀវ ទូច បង្ហាញពូជស្រូវផ្ការំដួល លើផ្ទៃដីបង្ហាញ៖ ១៧០០ម៉ែត្រការ៉េ  ទទួលបានទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហិកតា ស្មើនឹង៖ ៤,២តោន។