The field day event on 02nd December 2022 of the Rice Seed and CSA Demonstration in Bati District, Takeo Province implemented by PPIU-TK, CFAVC FY22

លោក យូ ងនស៊ាង មន្រ្តីការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម ជាមន្រ្តីអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត  (PPIU-TAK) នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភារៈបរិស្ថាន (CFAVC) បានចុះវាស់ស្ទង់ទិន្នផលស្រែបង្ហាញចំនួន ០២បង្ហាញ នៅភូមិទឹកថ្លា ឃុំត្រពាំងក្រសាំង ស្រុកបាទី ខេត្តតាកែវ ដោយច្រូតយកចំនួន ០៣សំណាកផ្សេងៗគ្នា បានទទួលលទ្ធផលដូចខាងក្រោម៖

1.    កសិករឈ្មោះ  សុខ ម៉ៅ បង្ហាញផលិតកម្មស្រូវពូជផ្កាមាលតី  លើផ្ទៃដីបង្ហាញទំហ៊ំ ២ ០០០ម៉ែត្រការ៉េ ទទួលបានទិន្នផលជាមធ្យមគិតក្នុង ០១ហត ស្មើនឹង ៧,៤ តោន។

2.    កសិករឈ្មោះ អ៊ុក  វ៉ាង  ជាកសិករបង្ហាញកសិកម្មវៃឆ្លាតធន់នឹងអាកាសធាតុ (CSA) បង្ហាញពូជស្រូវ ផ្កាមាលតី មានផ្ទៃដីដាំដុះទំហ៊ំ ១ ០០០ម៉ែត្រការ៉េ  ទទួលបានទិន្នផលជាមធ្យមសរុបគិតក្នុង ០១ហត ស្មើនឹង ៤,៥ តោន ។