Afternoon 1 Sep 2021, PPIU-PDAFF-KPC conducted a meeting with service provider and inspected the construction site of the ADTC and Agricultural Machinery Workshop as well as continues site vi

Afternoon on 01 September 202, at the Provincial Department of Agriculture Forestry and Fisheries (PDAFF) Kampong Cham, conducted a meeting with representatives of construction service provider and inspected the construction site of the Agricultural Development Training Building and Agricultural Machinery Workshop within the Provincial Department of Agriculture Forestry and Fisheries (PAFF) KPC Province as well as visit the construction site of rice’s storages/warehouses in 5 ACs located in four Districts (one AC in Kong Meas District, one AC in Prey Chhor District, one AC in Batheay District and two ACs in Stung Trang District). The meeting and site visit participated by Provincial Director of PDAFF KPC and the Head of the Provincial Project Implementation Unit (PPIU), the Project Management Unit (PMU-MAFF), the CS1 (Project Consultant Service) CFAVC and the construction company representative. A total of 10 participants in order accelerate the implementation of FY21 in a timely manner and strive to protect the safety of the social distancing in accordance with the guidelines of the Royal Government during COVID-19. Congratulations on the achievement as part of the infrastructure development from the CFAVC project that will be received in 2021 for KPC Province.


ល្ងាចថ្ងៃពុធ ទី១ ខែកញ្ញា ឆ្នាំ២០២១កិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ទីប្រឹក្សាគម្រោង CS1 និងតំណាងក្រុមហ៊ុនទទួលម៉ៅការសាងសង់ ដើម្បីចាប់ផ្តើមដំណើរការសាងសង់ អាគារបណ្ដុះបណ្ដាលអភិវឌ្ឍន៍កសិកម្ម និងអាគាររោងជាងគ្រឿងយន្តកសិកម្មសម្រាប់ និងបន្តពិនិត្យឃ្លាំងស្តុកកសិផលសហគមន៍ក្នុងខេត្តកំពង់ចាម។ ក្នុងឆ្នាំ២០២១ នេះសម្រាប់ PPIU/PDAFF ខេត្តកំពង់ចាមនៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) បានទទួលការគាំទ្រហេដ្ឋារចនាសម្ព័នសម្រាប់អង្គភាពអនុវត្តគម្រោងខេត្តកំពង់ចាម​​៖ ១​អាគាររបណ្ដុះបណ្ដាលអភិវឌ្ឍន៍កសិកម្ម ចំនួនមួយខ្នង ទំហំ (ទទឹង ១៥,៨៥ម x បណ្ដោយ ១៨,៨៥ម) ២អាគាររោងជាងគ្រឿងយន្តកសិកម្ម ចំនួន ០១ខ្នង ទំហំ (១៥,៨៥ម x ១៥,៨៥ម) ដែលអាគារទាំងពីរនេះ ចាប់ផ្ដើមសាងសង់ចាប់ពីខែកញ្ញា ឆ្នាំ២០២១ និងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២១។ ក្នុងនោះដែរ សហគមន៍កសិកម្មចំនួន ៥ នឹងទទួលបានការគាំទ្រ ហេដ្ឋារចនាសម្ព័ន្ធពីគម្រោងផងដែរ ដោយទទួលបានទទួលឃ្លាំងស្ដុកកសិផល (ឃ្លាំងស្តុកស្រូវចំណី និងស្រូវពូជ) ចំនួន ៥ឃ្លាំងក្នុងនោះ៖ ១សហគមន៍កសិកម្មពន្លកថ្មី មានទីតាំងស្ថិតនៅក្នុងភូមិដំណាក់ជ្រៃ ឃុំពាមជីកង ស្រុកកងមាស ទទួលបានឃ្លាំងស្រូវ ចំនួនមួយ ២សហគមន៍កសិកម្មអភិវឌ្ឍន៍ស្រុកយើង មានទីតាំងស្ថិតនៅក្នុងភូមិត្រពាំងត្នោត ឃុំសូរ្យសែន ស្រុកព្រៃឈរ ទទួលបានឃ្លាំងស្រូវចំណី ចំណុះ ១០០តោន ចំនួន ចំនួនមួយ ៣សហគមន៍កសិកម្មអភិវឌ្ឍន៍មូលដ្ឋានយើង មានទីតាំងស្ថិតនៅក្នុងភូមិស្តុកធំ ឃុំតាំងក្រសាំង ស្រុកបាធាយ ទទួលបានឃ្លាំងស្រូវ ចំនួនមួយ ៤សហគមន៍កសិកម្មសំបូរមានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិសំបូរ ឃុំសូភាសន៍ ស្រុកស្ទឹងត្រង់ ទទួលបានឃ្លាំងស្រូវ ចំនួនមួយ និង ៥សហគមន៍កសិកម្មស្ទឹងត្រង់មានជ័យ មានទីតាំងស្ថិតនៅក្នុងភូមិអង្កោល ឃុំសូភាសន៍ ស្រុកស្ទឹងត្រង់ ទទួលបានឃ្លាំងស្រូវ ចំនួនមួយ។

កិច្ចប្រជុំនេះមានការចូលរួមពីមន្រី្តអង្គភាពអនុវត្តគម្រោងខេត្តកំពង់ចាម (PPIU) ក្រុមការងារអង្គភាពអនុវត្តគម្រោង (PMU) ក្រុមទីប្រឹក្សាគម្រោង CS1 នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) និងតំណាងក្រុមហ៊ុនសាងសង់ សរុបអ្នកចូលរួម ១០នាក់ ដើម្បីរួមគ្នាខិតខំពន្លឿនការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២១ នេះអោយបានទាន់ពេលវេលាហើយក៍ខិតខំព្យាយាមការពារអោយបាននូវសុវត្ថិភាពគម្លាតសង្គមតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បីកុំ បីការពារផងដែរ។ សូមចូលរួមអបអរសារទរនូវសមិទ្ធិផលផ្នែកមួយនៃហេដ្ឋារចនាសម្ពន្ធ័ពីគម្រោង CFAVC ដែលនឹងបានទទួលនៅក្នុងឆ្នាំ២០២១ នេះសម្រាប់ខេត្តកំពង់ចាម។