1 Sep 2021, PPIU-PDAFF-TBK conducted a meeting with service provider and inspected the construction site of the ADTC and Agricultural Machinery Works as well as 5 ACs
On 01 September 2021, At the Provincial Department of Agriculture Forestry and Fisheries (PDAFF) Tbong Khmum, conducted a meeting with representatives of construction service provider and inspected the construction site of the Agricultural Development Training Building and Agricultural Machinery Workshop within the Provincial Department of Agriculture Forestry and Fisheries (PAFF) Tbong Khmum Province as well as visit the construction site of rice’s storages/warehouses in 5 ACs located in three Districts (two ACs in Ponhea Krek District, two ACs in Dambe District and one AC in Krouch Chhma District). The meeting and site visit participated by Provincial Director of PDAFF and the Head of the Provincial Project Implementation Unit (PPIU), the Project Management Unit (PMU-MAFF), the CS1 (Project Consultant Service) CFAVC and the construction company representative. A total of 10 participants in order accelerate the implementation of FY21 in a timely manner and strive to protect the safety of the social distancing in accordance with the guidelines of the Royal Government during COVID-19. Congratulations on the achievement as part of the infrastructure development from the CFAVC project that will be received in 2021 for Tbong Khmum Province.
ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ បានធ្វើការប្រជុំពិភាក្សាជាមួយតំណាងក្រុមហ៊ុនផ្តល់សេវាកម្មសាងសង់សំណង់ និងពិនិត្យទីតាំងសាងសង់អាគារបណ្ដុះបណ្ដាលអភិវឌ្ឍន៍កសិកម្ម និងអាគាររោងជាងជួសជុលគ្រឿងយន្តកសិកម្ម ស្ថិតនៅក្នុងបរិវេណមន្ទីរកសិកម្ម ខេត្តត្បូងឃ្មុំ និងទីតាំងសាងសង់ឃ្លាំងស្រូវចំណី និងស្រូវពូជ នៅក្នុងសហគមន៍កសិកម្មចំនួន ០៥៖ ១- សហគមន៍កសិកម្មសាមគ្គីកក់ មានទីតាំងស្ថិតនៅក្នុងភូមិគគី ឃុំកក់ ស្រុកពញាក្រែក ២- សហគមន៍ពញាក្រែករុងរឿង មានទីតាំងស្ថិតនៅក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ៣- សហគមន៍កសិកម្មសាមគ្គីតំបែរ មានទីតាំងស្ថិតនៅក្នុងភូមិស្រែខ្សាច់ ឃុំសេដា ស្រុកតំបែរ ៤- សហគមន៍កសិកម្មតំបែររុងរឿង មានទីតាំងស្ថិតនៅក្នុងភូមិជ្រៃភ្លុក ឃុំតំបែរ ស្រុកតំបែរ និង ៥- សហគមន៍កសិកម្មក្តីសង្ឃឹមកសិករ មានទីតាំងស្ថិតនៅក្នុងភូមិបីម៉ែត្រ ឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងជាប្រធានអង្គភាពអនុវត្តគម្រោងថ្នាក់ខេត្ត (PPIU) ក្រុមការងារគ្រប់គ្រងគម្រោង(PMU) ក្រុមទីប្រឹក្សាគម្រោង CS1 នៃគម្រោងខ្សែច្រវ៉ាក់ផលិតកម្មដោយភាតរៈបរិស្ថាន (CFAVC) និងតំណាងក្រុមហ៊ុនសាងសង់ សរុបអ្នកចូលរួម ១០នាក់ ដើម្បីខិតខំពន្លឿនការអនុវត្តគម្រោង ឆ្នាំ២០២១ អោយបានទាន់ពេលវេលា ហើយបានខិតខំព្យាយាមផងដែរ ការពារអោយបាននូវ សុវត្ថិភាពគម្លាតសង្គម តាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល បីកុំ បីការពារ។ សូមចូលរួមអបអរសារទរនូវសមិទ្ធិផលផ្នែកមួយនៃហេដ្ឋារចនាសម្ពន្ធ័ ពីគម្រោង CFAVC ដែលនឹងបានទទួលនៅក្នុងឆ្នាំ២០២១ នេះសម្រាប់ខេត្តត្បូងឃ្មុំ។