PPIU-Takeo of CFAVC facilitated and conducted the third ToT training course about technical supervision of biodigester plant construction, extension and dissemination
ថ្ងៃទី៩
ខែសីហា ឆ្នាំ២០២១ អង្គភាពអនុវត្តគម្រោងខេត្ត PPIU-TAK នៃគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន
(CFAVC) បានបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល (វគ្គទី៣) ស្តីពីបច្ចេកទេសត្រួតពិនិត្យ
ការសាងសង់ វិធីសាស្រ្តផ្សព្វផ្សាយឡ និងជីឡជីវឧស្ម័នដល់មន្រ្តីអនុវត្តគម្រោង
និងអ្នកផ្សព្វផ្សាយ ក្រោមអធិបតីភាពលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់
និងនេសាទខេត្ត និងជាប្រធានអង្គភាព ដោយមានការសម្របសម្រួលពីលោក ភួង តារា
ទីប្រឹក្សាគម្រោង CS2 និងមានសិក្ខាកាមចូលរួមចំនួន ១០នាក់។ វគ្គបណ្ដុះបណ្ដាលនេះមានគោលបំណងដើម្បីពង្រឹងសមត្ថភាពដល់ភ្នាក់ងារផ្សព្វផ្សាយ
និងមន្រ្តីអនុវត្តគម្រោងខេត្ត PPIU នេះដើម្បីឱ្យទទួលបាននូវចំណេះដឹងលើផ្នែក
ឡជីវឧស្ម័ន បច្ចេកទេសសាង់សង់ និងការត្រួតពិនិ្យបច្ចេកទេស កំឡុងពេលសាងសង់
និងក្រោយពេលសាងសង់ឡ ដើម្បីអោយប្រាកដថាការសាងសង់មានស្តង់ដាត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។
On August 9, 2021, PPIU-Takeo of CFAVC facilitated and conducted the third ToT training course about technical supervision of biodigester plant construction, extension and dissemination approaches method and bio slurry (fertilizer) to the CFAVC project implementation officers and commune extension workers. The training was chaired and opened by the Provincial Director of Agriculture Forestry and Fisheries as the head of PPIU Takeo, with the coordination by Mr. Phuong Dara, CS2 Project Advisor, there were total 10 participants participated in this training. The purpose of this training is to strengthen the capacity of commune extension agent and project implementation officers of PPIU to gain more knowledge on biodigester plant, construction techniques and technical inspection during and after construction to ensure that the construction is completed according to technical standards.